រឿង១០យ៉ាង ដែលមិត្តស្រីអ្នកតែងចង់ឲ្យអ្នកធ្វើ តែនាងមិននិយាយ
- 2016-07-19 22:21:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង១០យ៉ាង ដែលមិត្តស្រីអ្នកតែងចង់ឲ្យអ្នកធ្វើ តែនាងមិននិយាយ
ចន្លោះមិនឃើញ
មានរឿងរ៉ាវជាច្រើនដែលមនុស្សស្រីចង់និយាយប្រាប់ទៅមិត្តប្រុសរបស់ពួកគេ ប៉ុន្តែវាហាក់បីដូចជាមិនសូវទំនងនឹងធ្វើទាល់តែសោះ។ ជាក់ស្តែងដូចជារឿងទាំង១០យ៉ាងខាងក្រោមនេះអីចឹង ដែលមនុស្សស្រីភាគច្រើនសុទ្ធតែចង់ឲ្យមិត្តប្រុសរបស់ពួកគេធ្វើ ប៉ុន្តែនាងមិនងាយនឹងនិយាយ។
១) មើលខ្សែភាពយន្តដែលនាងចូលចិត្ត៖ វាគឺជាខ្សែភាពយន្តដែលនាងមើលនៅពេលនាងមានសុខភាពល្អ ឈឺ ពេលព្រឹករងា និង ពេលខូចចិត្តជាដើម ដូច្នេះបុរសជាសង្សារត្រូវតែធ្វើតាមនាង។
២) បង្ហាញសកម្មភាពស្និទ្ធស្នាលគ្នា៖ ត្រូវធ្វើជាបុរសដែលយកចិត្តទុកដាក់ និងស្និទ្ធស្នាល ហើយនៅក្បែរនាងឲ្យបានច្រើន រួមទាំងកាន់ដៃនាងដើរឆ្លងផ្លូវ ជាដើម។
៣) ធ្វើឲ្យនាងភ្ញាក់ផ្អើល៖ នាងមិនមែនចង់ឲ្យនាក់ពួនចាំពញ្ញាក់នាងគ្រប់ពេលនោះទេ ប៉ុន្តែនាងចង់ឃើញអ្នកឆ្លៀតពេលបង្កើតពេលវេលាផ្អែមល្ហែមណាមួយជាមួយគ្នា ដែលខុសពីទម្លាប់ប្រចាំថ្ងៃ។
៤) ចង់ជួបឪពុកម្ដាយរបស់នាង៖ នាងចង់ឲ្យអ្នកស្រលាញ់នាងឲ្យបានគ្រប់គ្រាន់ រហូតដល់អ្នកចង់ជួបឪពុកម្ដាយរបស់នាងដោយខ្លួនឯងតែម្ដង។
៥) ណែនាំនាងឲ្យអ្នកដទៃស្គាល់៖ នាងចង់ឲ្យអ្នកណែនាំនាងឲ្យអ្នកដទៃ ដូចជាមិត្តភក្តិជាដើមបានដឹងថា នាងគឺជាមិត្តស្រីរបស់អ្នក ដោយគ្មានការលាក់បាំង។
៦) ជូនរបស់ផ្ទាល់ខ្លួនទៅនាង៖ នាងមិនត្រូវលុយរបស់អ្នកដើម្បីបញ្ជាក់ពីសេចក្ដីស្នេហាឡើយ តែនាងចង់ឲ្យអ្នកជូនកាដូ ឬរបស់ផ្ទាល់ខ្លួនណាមួយទៅនាង ឧទាហរណ៍ដូចជាការបង្កើត CD ចម្រៀង ដែលផ្ទុកទៅដោយបទចម្រៀងដែលនាងចូលចិត្តជាដើម។ ៧) ទិញផ្កា ឬអាហារ រួចយកទៅឲ្យនាងនៅកន្លែងធ្វើការ៖ ផ្នែកដែលល្អបំផុតក្នុងរឿងស្នេហា គឺអារម្មណ៍ស្រលាញ់ ដូច្នេះអ្នកត្រូវបង្ហាញឲ្យនាងឃើញថាអ្នកតែងតែគិតពីនាង ដោយការទិញផ្កា ឬអាហារ រួចយកទៅឲ្យនាង នៅកន្លែងណាមួយជាដើម។
៨) ស្ដាប់នាង៖ នៅពេលដែលនាងមានបញ្ហា នាងត្រូវការការយកចិត្តទុកដាក់របស់អ្នក ហើយនាងចង់ឲ្យអ្នកនៅជិតនាង នៅពេលនាងជួបទុក្ខលំបាក។ ជាងនេះទៅទៀត នាងគ្រាន់តែចង់ឲ្យអ្នកនៅក្បែរនាង ហើយស្ដាប់នាងអំពីរឿងអ្វីមួយតែប៉ុណ្ណោះ។
៩) ប្រាប់នាងពីទំនាក់ទំនងស្នេហាមួយនេះ៖ នាងស្អប់ការសួរអ្នកថា «តើស្នេហាមួយនេះអាចឈានដល់កម្រិតណា» ណាស់ ដូចដែលអ្នកមិនចង់ឆ្លើយតបចំពោះសំនួរដ៏ស្មុគស្មាញមួយនេះអីចឹង។ ដូច្នេះអ្នកត្រូវតែរៀបចំគម្រោងសម្រាប់ថ្ងៃអនាគតឲ្យហើយ។
១០) និយាយជាមួយនាងឲ្យបានច្រើន៖ លើកទូរសព្ទរបស់នាង ទោះបីជាអ្នកកំពុងមើលការប្រកួតបាល់ទាត់ក៏ដោយ។ ទូរសព្ទទៅនាងនៅពេលដែលមានរឿងអ្វីមួយរំលឹកអ្នកឲ្យនឹកដល់នាង។ ប្រាប់នាងអំពីរឿងអ្វីមួយដែលធ្វើឲ្យអ្នកធុញទ្រាន់ ឬចូលចិត្ត ឬប្រាប់នាងអំពីរឿងរ៉ាវដែលអ្នកបានឆ្លងកាត់នៅក្នុងថ្ងៃនេះជាដើម៕
ចុចអាន៖៥ យ៉ាងបញ្ជាក់ថាបុរសស្រលាញ់អ្នកស្ទើរលេប
ចុចអាន៖សញ្ញា៨យ៉ាង បញ្ជាក់ថាមិត្តប្រុសចង់រៀបការជាមួយអ្នក
ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ storypick