នាយក​ប្រតិបត្តិ​ Apple ​លោក​ Tim Cook ​​និយាយ​ដោយ​ចំហ​ថា ​ខ្លួន​ជា​ភេទ​ទី​បី

  • 2014-10-31 14:50:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ប្រតិបត្តិ​របស់​ Apple ​លោក​ Tim Cook ​​បាន​ចេញ​មក​លាត​ត្រដាង​ការ​ពិត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ថា ​​លោក​គឺ​ជា​បុរស​ប្រភេទ​ទី​បី។ ​​​ក្នុង​​អត្ថបទ​​នៃ​សារព័ត៌មាន​ Businessweek ​​​​នាយក​ក្រុមហ៊ុន​វ័យ​ ៥១ ​ឆ្នាំ​បាន​រៀបរាប់​ដូច​ខាងក្រោម៖

 

​"​បើ​ទោះ​ជា​​ខ្ញុំ​មិន​ធ្លាប់​បដិសេធ​ពី​ភេទ​របស់​ខ្ញុំ​ ​តែ​ខ្ញុំ​ក៏​មិន​ដែល​លើក​ឡើង​ជា​សាធារណៈ​ដែរ​មក​ទល់​នឹង​ពេល​នេះ។ ​​ដូច្នេះ​ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា ​ខ្ញុំ​មាន​មោទនភាព​ដែល​ជា​មនុស្ស​​ភេទ​ទី​បី ​​​ហើយ​ខ្ញុំ​​គិត​ថា ​​មនុស្ស​​ភេទ​ទី​បី​ជា​អំណោយ​ដ៏​អស្ចារ្យ​បំផុត​មួយ​ដែល​ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​​ដល់​​ខ្ញុំ"។

 

​លោក​បន្ត​ពន្យល់​ទៀត​ថា៖ ​

 

“ក្នុង​នាម​ជា​មនុស្ស​ភេទ​ទី​បី​​ឲ្យ​ខ្ញុំ​យល់​កាន់​តែ​ស៊ី​ជម្រៅ​ថា ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​​ដែល​គេ​​មិន​សូវ​ផ្ដល់​តម្លៃ​​វា​យ៉ាង​ម៉េច ​ហើយ​វា​ក៏​​អាច​ឲ្យ​ខ្ញុំ​ប្រមើល​មើល​ឃើញ​នូវ​ការ​ការ​លំបាក​ដែល​មនុស្ស​ជំពូក​នេះ​ប្រឈម​​រាល់ថ្ងៃ។ ​វា​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ចិត្ត​ពួកគេ​​កាន់​តែ​ច្បាស់ ​និង​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​​ប្រសើរ​ឡើង។ ​​​វា​ជា​លំបាក ​និង​មិន​ស្រណុក​​នៅ​ពេល​វេលា​ខ្លះ ​​​តែ​វា​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ជំនឿ​ចិត្ត​ធ្វើ​ជា​ខ្លួន​ឯង ​​ដើរ​លើ​ផ្លូវ​របស់​ខ្លួន​ឯង ​និង​ខំ​ប្រឹង​ឡើង​ឲ្យ​ខ្ពស់​​ផុត​ពី​​ជោគ​អាក្រក់​ ​និង​ការ​ប្រកាន់​នានា។"

 

​គេ​ក៏​មិន​ច្បាស់​ថា ​មូលហេតុ​អ្វី​ដែល​នាំ​ឲ្យ​នាយក​ប្រតិបត្តិ​រូប​នេះ​បញ្ចេញ​ព័ត៌មាន​ដែល​មាន​លាក់​កំបាំង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​ជា​សាធារណៈ​ដែរ៕

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​Businessinsider