iOS 9.3.3 អាប់ដេត​បាន ដំណើរការ​កាន់​តែ​ស្រួល ថ្ម​កាន់​យូរ​ជាង​មុន

  • 2016-07-20 16:27:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ទើប​បញ្ចេញ​កំណែប្រែ iOS ជំនាន់​ក្រោយ 9.3.3 សម្រាប់​អ្នក​ប្រើប្រាស់​ទូទាំង​ពិភពលោក​រួម​ទាំង​កម្ពុជា។

 

យ៉ាងណា​ការ​អាប់ដេត​នេះ ពុំ​មាន​អ្វី​ប្លែក​ច្រើន​នោះ​ទេ។ បើ​តាម​ការ​ធ្វើ​តេស្ត​ផ្ទាល់​របស់ Sabay​កំណែប្រែ​ថ្មី​នេះ​ជួយ​ឲ្យ​ទូរសព្ទ​ដើរ​កាន់​តែ​រលូន​ល្អ រីឯ​ថ្ម​គុណភាព​​កាន់​តែ​ប្រសើរ​​និង​កាន់​បាន​យូរ។ ក្រៅ​ពី​នេះ​មុខងារ WiFi, Bluetooth និង LTE លើ iPhone ក៏​ដំណើរការ​រលូន​ជាង​មុន​ផង​ដែរ។

 

 

ទាញ​យក​កំណែប្រែ 9.3.3 ដោយ​ចូល​ទៅ​កាន់ Settings > General > Software Update។ ទូរសព្ទ​អ្នក​​ត្រូវ​ភ្ជាប់ WiFi ដើម្បី​ឲ្យ​ការ​ដោនឡូត​ដំណើរការ​ល្អ។

 

ចំពោះ​ប្រិយមិត្ត​ដែល​បាន​ដំឡើង​ទៅ iOS 9.3.3 បាន​ឃើញ​មុខងារ​ប្លែក​អ្វី​ផ្សេង​ទៀត? អាច​បញ្ចេញ​មតិ​តាម​រយៈ​ Comment ខាង​ក្រោម។

 

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទពេញនិយម
អត្ថបទថ្មី