«រឿងនិទានតាឥសី» កម្មវិធីទូរសព្ទថ្មី សម្រាប់កុមារដំបូងបង្អស់នៅកម្ពុជា
- 2016-07-21 16:32:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«រឿងនិទានតាឥសី» កម្មវិធីទូរសព្ទថ្មី សម្រាប់កុមារដំបូងបង្អស់នៅកម្ពុជា
ចន្លោះមិនឃើញ
«រឿងនិទានតាឥសី» ជាឈ្មោះកម្មវិធីទូរសព្ទស្មាតហ្វូនថ្មីមួយ ដែលមានលក្ខណៈជាបណ្ណាល័យសៀវភៅរឿងនិទានបែបអប់រំខ្លីៗសម្រាប់កុមារ បានដាក់ចេញឲ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែមិថុនា ឆ្នាំ២០១៦នេះ។
កម្មវិធីទូរសព្ទនេះបង្កើតឡើងដើម្បីតម្រូវតាមចំណូលចិត្តកុមារ ដោយមានគំនូរពណ៌ស្រស់ឆើតទាក់ភ្នែក តួអង្គស្អាតៗ បញ្ចូលសំឡេងគួរឲ្យក្នាញ់ សាច់រឿងខ្លីៗ ងាយយល់ និងមានកម្មវិធីសំណួរចម្លើយខ្លីៗបន្ទាប់ពីបញ្ចប់រឿង ដើម្បីជាជំនួយដល់ការវិវឌ្ឍបញ្ញារបស់កុមារតូចៗ។
លោក អៀ អ៊ុយ ស្ថាបនិកនៃកម្មវិធីរឿងនិទាននេះបានលើកឡើងថា មូលហេតុដែលលោកបង្កើតឲ្យមានកម្មវិធីនិទានរឿងបង្កប់សារអប់រំខ្លីៗ សម្រាប់កុមារបែបនេះព្រោះលោកមើលឃើញថាប្រទេសយើងនៅមិនទាន់មានកម្មវិធីសម្រាប់កុមារច្រើន ខណៈនៅបរទេសមានរាប់មិនអស់។ «ដល់ពេលដែលយើងត្រូវមានកម្មវិធីបែបអប់រំសម្រាប់កុមារខ្មែរយើងហើយ ក្រៅពីពួកគេអាចស្តាប់កម្សាន្តអារម្មណ៍ជាមួយរូបគំនូរដ៏ទាក់ទាញ គេនឹងទទួលបានសារអប់រំល្អៗដែលយើងបង្កប់ក្នុងសាច់រឿងនោះ ដែលនេះអាចជាប្រយោជន៍ដល់ការលូតលាស់បញ្ញាស្មារតីរបស់កុមារ»។
ចង់បានកម្មវិធីរឿងនិទានកុមារមួយនេះ សូមទាញយកកម្មវិធីនេះដោយឥតគិតថ្លៃ ក្នុង AppStore ឬ PlayStore ដោយគ្រាន់តែ វាយពាក្យ Ey Sey Storytime។
-សម្រាប់ Play Store: http://bit.ly/eyseystorytimeandroid
-សម្រាប់ App Store: http://bit.ly/eyseystorytime
អត្ថបទៈ លីដា