ហាងឆេង​ទូរសព្ទ​​សប្តាហ៍​នេះ​

  • 2016-07-29 16:30:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន Oppo ជា​ច្រើន​ម៉ូដែល​កំពុង​ធ្លាក់​ថ្លៃ​ខ្លាំង​​។ ជាក់​ស្តែង Oppo Find 7 តម្លៃ​កាល​ពី​ខែ​កន្លង​ទៅ​ប្រមាណ ៥៧០ដុល្លារ ឥឡូវ​នៅ​សល់​ត្រឹម​តែ ២០៩ ដុល្លារ​ប៉ុណ្ណោះ​ ធ្លាក់​​ជាង ៣០០ ដុល្លារ​​មិន​គួរ​ឲ្យ​ជឿ។ ក្រៅ​ពី Oppo ម៉ាក​ទូរសព្ទ​ល្បីៗ​ដទៃ​ដូចជា iPhone, Samsung Galaxy, LG និង Sony ជា​ដើម​ធ្លាក់​ថ្លៃ​តិចតួច​ប៉ុណ្ណោះ។

 

សម្រាប់ Samsung មិន​ទាន់​ឃើញ​មាន​ស្មាតហ្វូន​ស៊េរី​ថ្មី​ចរាចរណ៍​លើ​ទីផ្សារ​ក្នុង​ស្រុក​នៅ​ឡើយ​ទេ ខណៈ​​​លេចឮ​ថា Note 7 នឹង​បង្ហាញ​ខ្លួន​នៅ​ខែ​ក្រោយ។ ដោយ​ឡែក​ស្មាតហ្វូន Sony ស៊េរី​ថ្មី​ ទើប​ដាក់​លក់​និង​ទទួល​ការ​ចាប់​អារម្មណ៍​មាន Xperia X និង Xperia XA។

 

Huawei ម៉ាក​ទូរសព្ទ​កំពុង​វាយ​លុក​ទីផ្សារ​ក៏​បាន​ដាក់​លក់ Huawei P9 Plus កាមេរ៉ា​ភ្លោះ 12MP ប្រើ​បច្ចេកវិទ្យា Leica សមត្ថភាព​ថត​រូប​ខ្លាំង​មិន​ចាញ់​កាមេរ៉ា​អាជីព តម្លៃ​ប្រមាណ ៥៧៩ ដុល្លារ៕

 

 

*បញ្ជាក់៖ ខាង​លើ​ជា​តម្លៃ​ទូរសព្ទ​ពី​ប្រភព​ហាង​នានា ហើយ​អាច​នឹង​ប្រែប្រួល​ភា្លមៗ​ ក្រោយ​ការ​ចុះ​ផ្សាយ​នេះ។

 

ចុច​ត្រង់​នេះ ដើម្បី​​ប្រៀបធៀប​តម្លៃ​ទូរសព្ទ​កាល​ពី​កន្លង​ទៅ 

 

អត្ថបទ៖ ប៉ែត ផាន់និត