៨០​នាក់​ស្លាប់ ជាង​២០០​នាក់​របួស​​ក្នុង​ទីក្រុង​​កាប៊ុល ដោយ​​​សារ​ក្រុម​ ISIS

  • 2016-07-24 16:43:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​២​លើក​បាន​កើត​ឡើង​ក្នុង​ទីក្រុង​កាប៊ុល​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ម្សិលមិញ​បាន​បង្ក​ឲ្យ​មនុស្ស​​៨០​នាក់​ស្លាប់​និង​ជាង​២៣០​នាក់​ផ្សេង​ទៀត​រង​របួស ខណៈ​ពួក​គេ​កំពុង​ធ្វើ​​បាតុកម្ម​តវ៉ារដ្ឋាភិបាល។ នេះ​តាម​សម្ដី​អាជ្ញាធរ។

 

​ហេតុការណ៍​ដ៏​អាក្រក់​នេះ​ក្រុម ISIS បាន​ចេញ​មក​ទទួល​ខុស​ត្រូវ​លើ​រឿង​នេះ។ ការ​ផ្ទុះ​នេះ​កើត​ឡើង​នៅ​តំបន់  Dehmazamg ​​ជិត​សួនសត្វ​​ក្នុង​ទីក្រុង​កាប៊ុល។ តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួងមហាផ្ទៃ​ ក្រុម​បំផ្ទុះ​គ្រាប់បែក​មាន​គ្នា​៣​នាក់ ២​នាក់​បាន​បំផ្ទុះ​បាន​សម្រេច ឯ​ម្នាក់​ទៀត​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​ទាន់​ពេលវេលា៕

 

ខាង​ក្រោម​ជា​រូប​ភាព​ជន​រងគ្រោះ​ស្លាប់​និង​របួស​យ៉ាង​អាណោចអាធ័ម៖​

 

 

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ nbcnew