៣ទីតាំងសំខាន់ៗ សិស្សថ្នាក់ទី១២និយមទៅទិញវិញ្ញាសាត្រៀមបាក់ឌុប
- 2016-07-25 17:08:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ទីតាំងសំខាន់ៗ សិស្សថ្នាក់ទី១២និយមទៅទិញវិញ្ញាសាត្រៀមបាក់ឌុប
ចន្លោះមិនឃើញ
សៀវភៅលំហាត់ រូបមន្តសង្ខេបមេរៀន កម្រងវិញ្ញាសាប្រលងពីមុនៗ បានចាប់ផ្ដើមដាក់លក់ត្រៀបត្រាជាបណ្ដើរៗ ជាពិសេសសម្រាប់សិស្សានុសិស្សថ្នាក់ទី១២ សម្រាប់ទិញមើលត្រៀមមុនថ្ងៃប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេសដែលខិតជិតមកដល់ខាងមុខនេះ។
បើតាមការឲ្យដឹងពីយុវជនសិស្សទី១២មួយចំនួន និងអ្នកប្រលងបាក់ឌុបកន្លងមក ពួកគេបានឲ្យដឹងថាកន្លែងសំខាន់ៗដែលពួកគេនិយមទៅទិញនោះគឺមានដូចជា៖
*** ម្ដុំសាលាបាក់ទូក និងជ័យថាវី ៖ នៅទីនោះមានលក់សៀវភៅលំហាត់វិញ្ញាសាត្រៀមប្រលងផ្សេងៗ កម្រងមេរៀនសង្ខេប រូបមន្តគន្លឹះ....។ល។
***តូបលក់សៀវភៅក្នុងផ្សារអូរឫស្សី៖ មានដាក់លក់សៀវភៅលំហាត់ កម្រងសំណេរ សៀវភៅកំណែ...។ល។
***ម្ដុំក្រោយវិទ្យាល័យសន្ធរម៉ុក៖ មានលក់កម្រងវិញ្ញាសា រូបមន្តសង្ខេបផ្សេងៗ។ បន្ថែមពីនោះ នៅតាមបណ្ណាគារមួយចំនួនក្នុងរាជធានីភ្នំពេញក៏មានដាក់លក់សៀវភៅកម្រងលំហាត់សម្រាប់រៀនត្រៀមប្រលងបាក់ឌុបផងដែរ៕
ចុចអាន៖ សិស្សនិទ្ទេស A ឆ្នាំមុន និងសិស្សអាហារូបករណ៍ ប្រាប់បទពិសោធន៍ត្រៀមបាក់ឌុប
អត្ថបទ៖ មាន រតនា