ឯកឧត្តម​ក្រសួង​អប់រំ​ជួប​​អត្តពលិក​កម្ពុជា​មុន​​ទៅ​អូឡាំពិក​

  • 2016-07-25 23:38:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ ហង់​ ជូន​ណារ៉ុន​ នៅ​ថ្ងៃ​ទី​២៥​ ខែ​ កក្កដា​ ឆ្នាំ​២០១៦​នេះ​បាន​អនុញ្ញាត​ឲ្យ​​ប្រតិភូ​កីឡា​កម្ពុជា​១៦​នាក់​ចូល​ជួប​និង​សម្ដែង​ការ​គួរសម​ ព្រម​ទាំង​ស្ដាប់​អនុសាសន៍​ល្អ​ៗ​មុន​ចេញ​ទៅ​ចូល​រួម​​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ប្រទេស​ ប្រេស៊ីល។​​​​​​

 

 

តាម​ការ​ឲ្យ​ពី​ Page របស់​អគ្គនាយកដ្ឋាន​កីឡា​ថា​ ឯកឧត្ដម​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ ហង់​ ជូន​ណារ៉ុន​ ​មាន​ប្រសាសន៍​​ថា​ ការ​ចេញ​ទៅ​ប្រកួត​កីឡា​អូឡាំពិក​លើក​នេះ​ពិត​ជា​មាន​មោទនភាព​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​ ពី​​ព្រោះ​កីឡា​ការិនី​ ស៊ន​ សៀវម៉ី​ ដណ្ដើម​បាន​សិទ្ធិ​​ពេញ​លេញ​សម្រាប់​ការ​ចូល​រួម​ប្រកួត​​ដែល​ខុស​​ពី​កន្លង​មក​ដែល​​កម្ពុជា​​​ទទួល​បាន​តែ​​សិទ្ធិ​អនុគ្រោះ​ប៉ុណ្ណោះ​សម្រាប់​ការ​ចូល​រួម។ ឯកឧត្ដម​ក៏​បាន​ក្រើន​រំលឹក​ដល់​ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​ និង​កីឡា​ការិនី​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​​សុខភាព​ និង​មិន​ធ្វើ​អ្វី​ដែល​ប៉ះ​ពាល់​ដល់​កិត្តិយស​ប្រទេស​ជាតិ​ឡើយ។​

 

សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ក្រសួង​អប់រំ​យុវជន ​និង​កីឡា​បាន​​ឧបត្ថម្ភ​​​ម្នាក់ៗ​ចំនួន​២០០​ដុល្លារ​អាមេរិក​ សម្រាប់​​ជា​សោហ៊ុយ​នៅ​ក្នុង​​ហោ​ប៉ាវ។ ឧបត្ថម្ភ​ប្រាក់​​សម្រាប់​ទិញ​ស្បែក​ជើង​ប៉ាតា​១៤​ ម៉ឺន​រៀល​ ​តម្លៃ​សំបុត្រ​យន្ត​ហោះ​​ចំនួន​១៦​​នាក់​ស្មើ​នឹង​ទឹក​ប្រាក់​​៦២៤០០​ ដុល្លារ​ ឯក​សណ្ឋាន ​និង​ទឹក​ប្រាក់​​២២៤០​ដុល្លារ​សម្រាប់​ទិញ​​​ស្បែក​ជើង​ផ្លូវ​ការ​​សម្រាប់​​ទាំង​១៦​នាក់​។​

 

ក្រៅ​ពី​នេះ​ទៀត​ ស៊ន សៀវម៉ី​ភូ​ទទួល​បាន​ប្រាក់​​ឧបត្ថម្ភ​​​ចំនួន​​២៣០០​ដុល្លារ​អាមេរិក​ពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ដែល​លុយ​នេះ​ក្រសួង​អប់រំ​បាន​ឲ្យ​កញ្ញា​ទុក​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន ពី​ក្រសួង​អប់រំ​បាន​ចេញ​​ថ្លៃ​សំបុត្រ​យន្តហោះ​ហើយ៕​

 

អត្ថបទ៖ នួន ស៊ីណា​ ​​​