សុនខ​​​​​​ខ្ពស់​បំផុត​ក្នុង​លោក​ដេក​មួយ​ថ្ងៃ​​ ២២​ម៉ោង​

  • 2016-07-27 15:58:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សុនខ​​មួយ​​ក្បាល​​​​​​​ ត្រូវ​​​គេ​​​​​​រំពឹង​ថា​​អាច​​នឹង​គ្រង​​ជា​​​ម្ចាស់​ពាន​សុនខ​​​ខ្ពស់​​បំផុត​​ក្នុង​លោក​ជា​ផ្លូវ​ការ​​​ឆាប់​​ៗ​ខាង​មុខ​​ ដោយ​សារ​​គេ​មើល​ឃើញ​​​​​​​​កម្ពស់​របស់​វា​​​​​​​​​​​​​ខ្ពស់​ជាង​​សត្វ​​សុនខ​​ផ្សេង​​ៗ​ទៀត​​​​ជុំវិញ​​​​​ពិភព​លោក​​​។

 

សុនខ​​​មួយ​ក្បាល​​​​នេះ​​​មាន​​ឈ្មោះ​ Great Dane ​​អាយុ​​ ៣​ឆ្នាំ​ កម្ពស់​​​​​២,​​១​ម៉ែត្រ​​ ​ទម្ងន់​​​ ៧៦​គីឡូក្រាម ​នៅ​ប្រទេស​ South Wales (ជាប់​ព្រំដែន​ប្រទេស​អង់គ្លេស)។ ​ម្ចាស់​​សុនខ​​​​​​​​លោក​ Brian និង​​អ្នក​ស្រី​ Julie Williams ​ មក​ពី​តំបន់​ Penmaen ​​​ប្រទេស​​ខាង​លើ​​ និយាយ​ថា​​​ សុនខ​​​ឈ្មោល​​​​របស់​គាត់​​​​មើល​​ទៅ​​​​​​គួរ​ឲ្យ​ខ្លាច ​តែ​​មិន​ដែល​ធ្វើ​បាប​​នរណា​ម្នាក់​ឡើយ​​ សូម្បី​​រុយ​មួយ​ក្បាល។

 

​ពួកគាត់​បន្ថែម​ថា អ្វី​​​​គួរ​​ឲ្យ​ចាប់​អារម្មណ៍​​​​ ​គឺ​ Great Dance ​​ដេក​​មួយ​ថ្ងៃ​ ​២២​ម៉ោង​​​ លើ​ពូក​​​​ទំហំ​​ប៉ុន​មនុស្ស​​ជំទង់​​ម្នាក់​​​​ និង​ស៊ី​​ចំណី​​​​ពិសេស​​​ៗ​​​​​​​មាន​បាយ​ និង​សាច់​មាន់។

 

លោក​ និង​អ្នក​ស្រី​ Williams ​កំពុង​​រង់​ចាំ​​ការ​អះអាង​​​បញ្ជាក់​ទទួ​លស្គាល់​​​​​ពី​​​មន្ត្រី​ Guinness World Record ដែល​​នឹង​ចុះ​​​ទៅ​​ផ្ទះ​ពួក​គេ​ផ្ទាល់ ​​និង​​​​មើល​​​សុនខ​​​ពីរ​ក្បាល​​​​ផ្សេង​ទៀត​ ដើម្បី​​​ប្រកាស​​​​​​​​ម្ចាស់​ពាន​​ជា​ថ្មី៕

 

 

 

 

 

 

 

ចុចអាន៖ ប្លែកៗ! ​​សុនខ​នៅ​តៃវ៉ាន់​ពេញ​និយម​ម៉ូដ​សក់​ការ៉េ និង​មូល

ចុចអាន៖ អាពាហ៍ពិពាហ៍​សត្វ​សុនខ​ រ៉ូប​មាន​តម្លៃ​ដល់​ខ្ទង់​​ពាន់​ដុល្លារ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Dailymail

អត្ថបទពេញនិយម
អត្ថបទថ្មី