Fan Bingbing ធាត់ដល់ថ្នាក់ប្រេះឡេវ ព័ត៌មានមានផ្ទៃពោះសាយភាយជាថ្មី
- 2016-07-29 13:36:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fan Bingbing ធាត់ដល់ថ្នាក់ប្រេះឡេវ ព័ត៌មានមានផ្ទៃពោះសាយភាយជាថ្មី
ចន្លោះមិនឃើញ
ពាក្យចចាមអារ៉ាមតារាសម្ដែងល្បីឈ្មោះ Fan Bingbing មានផ្ទៃពោះកាន់តែច្បាស់ជាងមុននៅពេលនាងបង្ហាញក្នុងកម្មវិធីជាមួយរូបរាងធាត់ជាងមុនច្រើន។
កាលពីថ្ងៃទី ២៧ខែកក្កដាកន្លងទៅនេះ តារាសម្ដែងស្រីជួរមុខ Fan Bingbing បានចូលរួមក្នុងសន្និសីទកាសែតរបស់ភាពយន្ត "I Am Not Pan Jinlian” ដែលបានធ្វើឡើងនៅទីក្រុងប៉េកាំងប្រទេសចិន។ ជ្រើសយករ៉ូបរបស់ម៉ាកសំលៀកបំពាក់ល្បីឈ្មោះ Ralph & Russo មកស្លៀក តួរឿង "ព្រះនាងយេយេ" ពិតជាស្អាតដាច់គេ។
យ៉ាងណាក៏ដោយ នៅពេលថតពីចំហៀង តារាវ័យ៣៤ឆ្នាំបានជ្រុលលេចរូបរាងដ៏ទ្រលុកទ្រលន់របស់ខ្លួនដល់ថ្នាក់ប្រេះឡេវរ៉ូប។ មិនតែប៉ុណ្ណោះ ពោះរបស់ Fan Bingbing ក៏ធំខុសធម្មតាផងដែរ។ រូបភាពទាំងនេះបានធ្វើគេនឹកដល់ពាក្យចចាមអារ៉ាមលេចឮកាលពីប៉ុន្មានខែមុនថាស្រីស្អាតត្រកូល Fan កំពុងមានផ្ទៃពោះ៕
ចុចអាន៖Fan Bingbing រងការរិះគន់ដោយសាររ៉ូបវាលបញ្ចេញសាច់ខ្លាញ់ខ្លាំងពេក
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖2sao