ត្រឹមមួយម៉ោង ទ្រព្យសម្បត្តិ Mark Zuckerberg កើន ៣,៤ ពាន់លានដុល្លារ
- 2016-07-29 16:36:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹមមួយម៉ោង ទ្រព្យសម្បត្តិ Mark Zuckerberg កើន ៣,៤ ពាន់លានដុល្លារ
ចន្លោះមិនឃើញ
ម្សិលមិញក្រុមហ៊ុន Facebook បានប្រកាសពីចំណូលប្រចាំត្រីមាសទីពីរ ឆ្នាំ ២០១៦ ដោយឃើញថារកចំណូលបានដល់ ៦,៤៤ ពាន់លានដុល្លារ កើនឡើង ៧១% ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។
ក្រោយពីប្រកាសបានរយៈពេលមួយម៉ោងតម្លៃហ៊ុនរបស់ Facebook បានហក់ឡើង ៦,៥% ដែលក្នុងមួយហ៊ុនបានកើនតម្លៃដល់ ១៣១,៤០ ដុល្លារ។ ការហក់ឡើងនេះ បានធ្វើឲ្យទ្រព្យសម្បត្តិរបស់ Mark Zukcerberg កើនឡើងចំនួន ៣,៤ ពាន់លានដុល្លារ គិតជារួមមាន ៥៦,៧ ពាន់លានដុល្លារ។
ការកើនឡើងនេះដែរក៏បានធ្វើឲ្យ Mark Zuckerberg ក្លាយជាមហាសេដ្ឋីលំដាប់ទីប្រាំ មានទ្រព្យច្រើនជាងគេ ស្ថិតនៅពីក្រោយលោក Jeff Bezos ដែលមានទ្រព្យប្រមាណ ៦៤ ពាន់លានដុល្លារ៕
ចុចអាន៖ អ្នកជិតខាងអន់ចិត្ត Zuckerberg សង់របងដីកម្ពស់ជិត ២ ម៉ែត្រ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ DailyMail