មេ​ ​Amazon​ ​ក្លាយ​ជា​កំពូល​មហា​សេដ្ឋី​ទី​ ​៣​ ​ក្នុង​ពិភពលោក​

  • 2016-07-29 21:05:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ​Jeff Bezos​ ​បាន​ទទួល​តំណែង​ជា​កំពូល​មហាសេដ្ឋី​មាន​ជាង​គេ​បំផុត​ទី​ ៣ ​ក្នុង​លោក ​ក្រោយ​ភាគហ៊ុន​ ​១៨%​ ​របស់​គាត់​នៅ​ ​Amazon​ ​កើន​ ​២%​ ​ដែល​ស្មើ​ចំនួន​ទឹក​ប្រាក់​ ​៦៥​ពាន់​លាន​ដុល្លារ។

 

 

ចំនួន​ទឹក​ប្រាក់​ដ៏​មហាសាល​នេះ​គឺ​ស្ថិត​ក្រោមមនុស្ស​ ​២ នាក់​ ​គឺ​ ​Bill Gate​ ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ ​៧៨​ ​ពាន់​លាន​ដុល្លារ​ ​និងZara​ ​អគ្គនាយក​ ​Amancio Ortega Gaona​ ​មាន​ ​៧៣​ ​ពាន់​លាន​ដុល្លារ។

 

ការ​ស្ទុះ​ឡើង​នៃ​ភាគហ៊ុន​ជាង​ ​៥០%​ ​របស់​ ​Amazon​ ​កើត​ឡើង​ក្រោយ​ពួក​គេ​បង្កើត​នូវ​សេវាកម្ម​ ​រក្សា​ទិន្នន័យ​លើ​អ៊ីនធឺណិត​ ​(Cloud services)​ ​ហើយ​នា​ពេល​ខាង​មុខ​ ​Amazon​ ​នឹង​រួម​ជា​មួយ​ធនាគារ​អាមេរិក​ ​Wells Fargo​ ​ក្នុង​ការ​ផ្ដល់​សេវា​កម្ចី​ការ​ប្រាក់​កម្រិត​ទាប​សម្រាប់​សិស្ស​និស្សិត៕

 

អាន​បន្ត​ ​៖​ របៀប​ដំឡើង​ក្ដារចុច​ លក្ខណៈ​ខ្មែរ ​​លើ​ទូរសព្ទ Android

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ ប្រភព​ ​៖​ ​bbc