រថយន្ត​ GREAT WALL M4 ត្រូវ​​ក្រុមហ៊ុន GLOBAL TAXI នៅ​កម្ពុជា​ បញ្ជា​ទិញ​ ២៤០ គ្រឿង

  • 2016-07-29 23:57:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ ក្រុមហ៊ុន WORLDWIDE GARAGE CO. LTD ចែកចាយ​ផ្ដាច់​មុខ​លើ​រថយន្ត​ម៉ាក GREAT WALL បាន​ប្រកាស​ថា ក្រុមហ៊ុន​បាន​លក់​រថយន្ត M4 Mini SUV ចំនួន ២៤០ គ្រឿង​ទៅ​ឲ្យ​ក្រុមហ៊ុន​តាក់ស៊ី GLOBAL TAXI ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​តាក់ស៊ី​ឈាន​មុខ​គេ​នៅ​កម្ពុជា។

 

លោក ពាង ម៉ាន់ ប្រធាន​ក្រុមហ៊ុន WORLDWIDE GARAGE ថ្លែង​ថា៖ "នេះ​គឺ​ជា​ការ​បញ្ជា​ទិញ​រថយន្ត​ដ៏​ច្រើន​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​ក្រុមហ៊ុន​តាក់ស៊ី​នៅ​កម្ពុជា ហើយ​យើង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​ក្រុមហ៊ុន​តាក់ស៊ី GLOBAL TAXI មាន​ទំនុក​ចិត្ត​បាន​ទិញ​រថយន្ត GREAT WALL M4 ជា​ប្រភេទ​រថយន្ត​ដែល​ផ្តល់​ផាសុកភាព និង​សុវត្ថិភាព​ខ្ពស់"។

 

 

ការ​រចនា​រូបរាង​ពិសេស​របស់​រថយន្ត GREAT WALL M4 ផ្ដល់​នូវ​ប្រណីតភាព​កម្រិត​ថ្មី​សម្រាប់​អតិថិជន​របស់​ក្រុមហ៊ុន​តាក់ស៊ី GLOBAL TAXI ព្រម​ទាំង​ផ្តល់​នូវ​ការ​ការពារ​ពិសេស​ក្នុង​អំឡុង​ពេល​រដូវ​វស្សា ដោយសារ​តែ​កម្ពស់​របស់​រថយន្ត​ប្រភេទ​នេះ​គឺ​ខ្ពស់​ជាង​រថយន្ត​ធម្មតា​ដែល​ក្រុមហ៊ុន​តាក់​ស៊ី​ផ្សេង​ទៀត​បាន​ប្រើប្រាស់។ ចំណុច​ពិសេស​នេះ​អនុញ្ញាត​ឱ្យ​រថយន្ត M4 បើក​ឆ្លង​កាត់​តំបន់​លិច​ទឹក​យ៉ាង​ងាយ​ស្រួល ដោយ​ធានា​ថា អតិថិជន​ដែល​ជិះ​រថយន្ត​នេះ​នឹង​រីក​រាយ​ពេញ​ចិត្ត​ចំពោះ​ការ​ធ្វើ​ដំណើរ​ប្រកប​ដោយ​ផាសុកភាព និង​សុវត្ថិភាព​ខ្ពស់។

 

ចាប់​តាំង​ពី​ទទួល​បាន​សិទ្ធិ​ចែក​ចាយ​ផ្ដាច់​មុខ​លើ​រថយន្ត​ម៉ាក GREAT WALL ក្នុង​ឆ្នាំ​២០០៩ ក្រុមហ៊ុន WORLDWIDE GARAGE បាន​លក់​រថយន្ត​ជាច្រើន​គ្រឿង​ទៅ​ឲ្យ​បណ្តា​ក្រុមហ៊ុន​ជាច្រើន រួម​ទាំង​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ឈាន​មុខ​គេ​លើ​វិស័យ​ទូរ​គមនាគមន៍ ហិរញ្ញវត្ថុ ការ​ទំនាក់​ទំនង ផលិតផល ការដឹកជញ្ជូន និង​វិស័យ​ជា​ច្រើន​ផ្សេង​ទៀត។

 

បន្ទប់​តាំង SHOWROOM របស់​ក្រុមហ៊ុន​នៅ​លើ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​មាន​ការ​តាំង​បង្ហាញ​រថយន្ត​ល្បីៗ​ជា​ច្រើន​ម៉ូដែល​សម្រាប់​បំពេញ​តម្រូវ​ការ​អាជីវកម្ម រួម​ទាំង​រថយន្ត​ភីកអាប់ រថយន្ត​លក្ខណៈ​គ្រួសារ និង​រថយន្ត SUV សុទ្ធ​សឹង​តែ​មាន​ការ​ផ្តល់​ជូន​ពិសេស និង​ការ​ធានា​សម្រាប់​អតិថិជន​ជា​លក្ខណៈ​ក្រុមហ៊ុន។

 

ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ជម្រើស​ម៉ូដែល​រថយន្ត​សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម​របស់​អ្នក សូម​ទាក់ទង​ផ្ទាល់​មក​ក្រុមហ៊ុន WORLDWIDE GARAGE តាម​លេខ​ 012 920 144 ឬ​ចូល​វិបសាយ www.wwgarages.com

 

អត្ថបទ៖ ពាណិជ្ជកម្ម