គន្លឹះ​ស្រួលៗ ដើម្បី​ប្រើ​ Google Chrome ឲ្យ​ចំណេញ​ពេល

  • 2016-07-31 18:01:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google Chrome ​ជា​ Browser ​ដ៏​ពេញ​និយម​បំផុត​មួយ​នៅ​​លើ​ពិភពលោក។ ​ជា​ធម្មតា​អ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន​ តែង​តែ​វាយ​ URLs ​ដើម្បី​បើក​​គេហទំព័រ ឬ​ស្វែង​រក​អ្វី​មួយ ដែល​ចំណាយ​ពេល​យូរ។ ប៉ុន្តែ​​ដើម្បី​ចំណេញ​ពេល​វេលា​ ប្រិយមិត្ត​​អាច​​អនុវត្ត​វិធី​ខាង​ក្រោម៖

 

 

១. បើក​ Chrome ​ហើយ​ចុច​ “Settings”​ ​លើ​បូតុង​ Menu នៅ​ជ្រុង​​​ខាង​ស្ដាំ​​ផ្នែក​ខាង​លើ

 

 

២. ត្រង់​ចំណុច​ “On startup” ​នៃ​ Setting Menu ​ចុច​លើ​ពាក្យ​ “Set pages” បន្ទាប់​ពី​ពាក្យ​ “Open a specific page or set of pages”

 

 

​៣. បន្ទាប់​មក​វាយ​ URLs សម្រាប់​​វិបសាយ​ដែល​អ្នក​​តែង​បើក​ញឹកញាប់​ជា​ប្រចាំ។ រួច​កុំ​ភ្លេច​ចុច​ “OK”។ បើ​អ្នក​មាន​វិបសាយ​ទាំង​អស់​នោះ​ស្រាប់​ហើយ​ ​គ្រាន់​តែ​ចុច​ “Use current pages” ​ហើយ​ចាក​ចេញ​ជា​ការ​ស្រេច។

 

 

៤. បន្ទាប់​ពី​​អនុវត្ត​ចំណុច​ខាង​លើ​នេះ​ហើយ​ ​ពេល​អ្នក​បើក​ Chrome ​​លើក​ក្រោយ​ ​វា​នឹង​​បើក​វិបសាយ​ដែល​អ្នក​តែង​ប្រើ​ប្រាស់​ជា​ប្រចាំ ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្ដង និង​ពុំ​ចាំ​បាច់​ចំណាយ​ពេល​វាយ​ទៀត​ឡើយ៕

 

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ techinsider