បោះឆ្នោតសល់ ៤ថ្ងៃទៀត បេក្ខជនផ្នែកសំឡេង កំពុងទទួលការគាំទ្រដាច់គេ
- 2016-08-02 16:59:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បោះឆ្នោតសល់ ៤ថ្ងៃទៀត បេក្ខជនផ្នែកសំឡេង កំពុងទទួលការគាំទ្រដាច់គេ
ចន្លោះមិនឃើញ
ការបោះឆ្នោតគាំទ្រ តាមរយៈការ Like និង Share លើ “ពានរង្វាន់អ្នកសារព័ត៌មានឆ្នើមលើការជំរុញការពាក់មួកសុវត្ថិភាព” បានប្រព្រឹត្តទៅអស់រយៈពេល ៩ថ្ងៃហើយ។ ពេលនេះ បេក្ខជនផ្នែកសំឡេងកំពុងទទួលការគាំទ្រដាច់គេ បើប្រៀបធៀបផ្នែករូបភាព និងផ្នែកអត្ថបទ។
បេក្ខជននាំមុខផ្នែកសំឡេង គឺកញ្ញា អេង គឹមហុង ដែលទទួលបានការចុច Like និង Share សរុប ៥៥៣។ ចំពោះផ្នែករូបភាព លោក នៅ វៃ កំពុងនាំមុខ ដោយទទួលបានការចុច Like និង Share សរុប ២៣៣។ ចំណែកផ្នែកអត្ថបទ កញ្ញា សោភ័ណ លក្ខិណា បានទទួលការគាំទ្រច្រើនជាងគេ ដោយទទួលបានការចុច Like និង Share សរុប ២៥១។
លទ្ធផល គិតត្រឹមម៉ោង ៩ព្រឹកនេះ៖
ផ្នែកសំឡេង៖ បេក្ខជនទី១: កញ្ញា ជុំ ជោគជាតា (ទទួលបានការចុច Like និង Share សរុប ១៧៧) បេក្ខជនទី២: កញ្ញា អេង គឹមហុង (ទទួលបានការចុច Like និង Share សរុប ៥៥៣) បេក្ខជនទី៣: កញ្ញា ឆាយ សុភៈនារី (ទទួលបានការចុច Like និង Share សរុប ២៣៩)
ផ្នែករូបភាព៖ បេក្ខជនទី១: លោកស្រី អ៊ុក សាវបូរី (ទទួលបានការចុច Like និង Share សរុប ៤០) បេក្ខជនទី២: លោក នៅ វៃ (ទទួលបានការចុច Like និង Share សរុប ២៣៣) បេក្ខជនទី៣: លោក អ៊ួន រិទ្ធី (ទទួលបានការចុច Like និង Share សរុប ១១៣)
ផ្នែកអត្ថបទ៖ បេក្ខជនទី១: កញ្ញា សោភ័ណ លក្ខិណា (ទទួលបានការចុច Like និង Share សរុប ២៥១) បេក្ខជនទី២: លោក វ៉ាង ភក្តី (ទទួលបានការចុច Like និង Share សរុប ៤៤) បេក្ខជនទី៣: លោក ឃឹម វិចិត្រី្ត (ទទួលបានការចុច Like និង Share សរុប ៦៣) បេក្ខជនទី៤: កញ្ញា ខន ចំប៉ា (ទទួលបានការចុច Like និង Share សរុប ១៦១) បេក្ខជនទី៥: កញ្ញា ប៊ិន សុភ័ណ្ឌ (ទទួលបានការចុច Like និង Share សរុប ៥៤)
កាបោះឆ្នោតគាំទ្រ នឹងបញ្ចប់នៅថ្ងៃទី៥ ខែសីហាខាងមុខ ហើយលោកអ្នកអាចបន្តចុច Like និង Share ៣ថ្ងៃទៀត តាមរយៈ ទំព័រហ្វេសប៊ុក Sabay News។ លទ្ធផលបោះឆ្នោត នឹងត្រូវយកទៅបញ្ចូលជាមួយការផ្ដល់ពិន្ទុផ្សេងទៀត ដើម្បីស្វែងរកម្ចាស់ពានរង្វាន់អ្នកសារព័ត៌មានឆ្នើមលើការជំរុញការពាក់មួកសុវត្ថិភាព។
@លក្ខណៈវិនិច្ឆ័យ៖ ១/ ដាក់ពាក្យ (៥%) ២/ ខ្លឹមសារនៃសារព័ត៌មាន (៤៥%) -ទម្រង់អត្ថបទ ( ផ្ដើម តួ បញ្ចប់) -គុណភាពរូប អត្ថន័យ -ប្រភព និងសម្រង់ពាក្យត្រឹមត្រូវ-ផ្ញើសំណុំឯកសារទាន់ពេលវេលា -ឯកសារគាំទ្រ : ភ្ជាប់ជាមួយអត្ថបទព័ត៌មានទាក់ទងនឹងមួកសុវត្ថិភាពធ្លាប់ចេញផ្សាយ មុនការប្រកួតចំនួន២ និងអត្ថបទចូលរួមប្រកួតចំនួន១
៣/ ប្រសិទ្ធភាពនៃអត្ថបទ (៣៥%) -ជំរុញឲ្យមានការអនុវត្តច្បាប់ និងលើកកម្ពស់ការផ្លាស់ប្តូរជាវិជ្ជមានលើការពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរ អ្នករួមដំណើរ ព្រមទាំងកុមារ -តួលេខនិងរបាយការណ៍ថ្មីៗ -គំនិតច្នៃប្រឌិត មានភាពចម្រុះ -អត្ថបទដែលមានអ្នកចុច like និង share ច្រើន (១៥%)
@ ជយលាភីទទួលបាន៖ -ពានរង្វាន់ (សម្រាប់អ្នកលេខ១) -លិខិតសរសើរ -ដំណើរទស្សនកិច្ច -ថវិកាពី ៥០០ ០០០រៀល-២ ៦០០ ០០០រៀល
អត្ថបទ៖ គង់ វិសាល