Zoomer X ២០១៧ មក​ដល់​​ទីផ្សារ​ក្នុង​ស្រុក​ចុង​ខែ​សីហា​

  • 2016-08-12 15:59:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zoomer X ស៊េរី​ថ្មីឆ្នាំ ២០១៧ ដែល​មាន​ពណ៍​ចម្រុះ ស្អាត​ប្លែក​ជាង​ស៊េរី​មុនៗ បាន​ចេញ​រូបរាង​ពិតប្រាកដ​ហើយ បន្ទាប់​ពី​មាន​វត្ដមាន​នៅលើ​វិបសាយ​និង​ការ​ធ្វើ​វីដេអូពាណិជ្ជកម្ម​ដំបូង​របស់​ក្រុមហ៊ុន​ហុងដា​ប្រចាំ​នៅ​ប្រទេស​ថៃ កាល​ពី​ពេល​ថ្មីៗ។

 

 

លោក ទួត សីហា ដែល​ជា​ម្ចាស់​ហាង​លក់​ម៉ូតូ​នៅ​ម្ដុំ​គីរីរម្យ ​បាន​ទម្លាយ​​ឱ្យ​ដឹង​ថា Zoomer-X ដែល​​មាន​ពណ៌​ប្លែកៗ​​ច្រើន​ដូចជា ក្រហម-ខ្មៅ, បៃតង-ខ្មៅ, ស្វាយ-ខ្មៅ, ខៀវ​-ខ្មៅ, ស-ខ្មៅ និង​ ពណ៌​ខ្មៅ​ទឹក​ក្រូច​នេះ អាច​នឹង​មាន​វត្តមាន​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុកអំឡុង​ចុង​ខែ​សីហា ឬ​ដើម​ខែ​កញ្ញា​ខាង​មុខ​នេះ។

 

លោក​បាន​បន្ត​ថា ចំពោះ​តម្លៃ​វិញ ​ម៉ូតូ​ដែល​មាន​កម្លាំង​ម៉ាស៊ីន ១១០ សេស​​នេះ អាច​នឹង​ដាក់​លក់​តម្លៃ​ប្រហែល ២ ២០០ ដុល្លារ

 

តោះ! មើល​រូបរាង​​ Zoomer-X ពណ៍​ចម្រុះ​នេះតិច​មើល ​ប្រិយមិត្ត​ពេញ​ចិត្ត​ដែរទេ?

 

 

 

 

 

 

 

ចុច​អាន៖ Zoomer-X ស៊េរី​ ២០១៧​ ចេញ​វីដេអូ​ពាណិជ្ជកម្ម​ដំបូង

ចុចអាន៖ ម៉ូដ​មួក​ម៉ូតូ​ ​Cafe​ ​​ដ៏​​ពេញនិយម ​សម្រស់​​ទាក់ទាញ​​មួយ​បែប​

 

អត្ថបទ៖ រក្សា

​ប្រភពរូបភាព​៖ បញ្ញា

អត្ថបទពេញនិយម