តូតា សម្ងំហាត់ក្បាច់រាំដើម្បីទៅសម្ពោធរឿងនៅថៃ
- 2016-08-15 17:00:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តូតា សម្ងំហាត់ក្បាច់រាំដើម្បីទៅសម្ពោធរឿងនៅថៃ
ចន្លោះមិនឃើញ
តួឯកស្រីក្នុងរឿង "ចន្ទ្រា" ម៉ាក សែនសូនីតា បានថ្លែងមកកាន់ Sabay ថា ខ្លួនកំពុងសម្ងំហាត់ក្បាច់រាំដើម្បីចូលរួមការសម្ពោធភាពយន្តថ្មីរបស់នាងនៅឯប្រទេសថៃ។
តូតា បានលើកឡើងថា៖ នាងកំពុងតែត្រៀមខ្លួនដើម្បីទៅសម្ពោធរឿង"ចន្ទ្រា" នៅថ្ងៃទី៤ខែក្រោយនេះហើយ។ "រឿង"ចន្ទ្រា" ហ្នឹងគឺយើងទៅសម្ពោធនៅប្រទេសថៃមុនហើយបានយើងមកសម្ពោធនៅខ្មែរតាមក្រោយ នៅខ្មែរយើងសម្ពោធថ្ងៃទី៨ខែកញ្ញា"។ តួឯកស្រីក្នុងរឿង"ចន្ទ្រា" បានបន្តថា៖ សម្រាប់ក្បាច់រាំវិញនាងបានត្រៀមយ៉ាងពិសេសព្រោះនាងបានចំណាយពេលវេលាជាច្រើននិងយកចិត្តទុកដាក់យ៉ាងខ្លាំងសម្រាប់ការសម្ដែងក្បាច់រាំនៅថៃលើកនេះ។
រឿង "ចន្ទ្រា" ត្រូវបានផលិតឡើងប្រកបដោយបច្ចេកទេសខ្ពស់ និងមានរូបភាពច្បាស់ល្អកម្រិត 4.5K ព្រមទាំងមានតារាល្បីៗបួនជំនាន់ចូលរួមសម្ដែងជាមួយគ្នា មានដូចជាអ្នកនាង ចន ចន័្ទលក្ខិណា ម៉ាក សែនសូនីតា ទេព រិន្ទដារ៉ូ និងតារាល្បីៗជាច្រើនរូបទៀត៕
អត្ថបទ៖ SAMEDY