កុំព្យូទ័រ​ Onion Omega 2​ ​លក់​ញាក់​សាច់​តម្លៃ​ ​៥​ ​ដុល្លារ​ ​អាច​កុម្ម៉ង់​បាន​

  • 2016-08-16 16:45:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Onion Omega2​ ​ជា​កុំព្យូទ័រ​ទំហំ​តូច​ ​តម្លៃ​ទាប​ម៉ូដែល​ចុង​ក្រោយ​បំផុត​ ​ដែល​មាន​សមត្ថភាព​មិន​ចេញ​កុំព្យូទ័រ​ទូទៅ​មួយ​ចំនួន។

 

 

ជា​មួយ​តម្លៃ​ ​៥​ ​ដុល្លារ​ ​Onion Omega2​ ​មាន​ ​CPU​ ​ល្បឿន​ ​៥៨០​ ​Mhz, ម៉េម៉ូរី​ ​៦៤​MB​ ​និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ ​១៦​MB។ កាន់​តែ​ពិសេស​កុំព្យូទ័រ​ដ៏​តូច​នេះ​មាន​បំពាក់​មុខងារ​ភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត​ឥត​ខ្សែ​ ​( wifi )។ Onion Omega2​ ​ផលិត​ឡើង​គឺ​មិន​មែន​សម្រាប់​អ្នក​ប្រើប្រាស់​ទូទៅ​នោះ​ទេ​ ​ដោយ​កុំព្យូទ័រ​នេះ​ផលិត​មក​សម្រាប់​អ្នក​សរសេរ​កម្មវិធី​ ​ដើម្បី​មាន​ភាព​ងាយ​ស្រួល​ ​និង​ចំណាយ​តិច​ក្នុង​ការ​តេស​កម្មវិធី។

 

កុំព្យូទ័រ​ប្រភេទ​នេះ​នឹង​មាន​ដាក់​ឲ្យ​កុម្ម៉ង់​ជា​សាធារណៈ​ពី​ថ្ងៃ​ ​២៣​ ​សីហា​ខាង​មុខ៕

 

អាន​បន្ត​ ​៖​ តាមដាន​ហាង​ឆេង​កាមេរ៉ា​ថ្មី​នៅ​ព្រឹក​នេះ

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ ​verge

អត្ថបទពេញនិយម
អត្ថបទថ្មី