ក្តារ​ចុច​ឆ្លាត​វៃ ចេញ​កំណែប្រែ​ថ្មី ដោះ​ស្រាយ​បញ្ហា​សញ្ញា "?” លើ Facebook

  • 2016-08-19 15:25:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្តារ​ចុច​ខ្មែរ​​ឆ្លាតវៃ របស់​ក្រុមហ៊ុន ALiEN DEV បាន​ចេញ​កំណែប្រែ​ថ្មី ២.១.១១ ឲ្យ​អ្នក​ប្រើប្រាស់ Android ​អាប់ដេត ដើម្បី​ដោះ​ស្រាយ​បញ្ហា​ចេញ​សញ្ញា "?” ពេល​វាយ​អក្សរ​ដក​ឃ្លា​លើ Facebook។

 

 

លោក គ្រុយ វណ្ណា ស្ថាបនិក​ក្រុមហ៊ុន ALiEN DEV បញ្ជាក់​ថា ដោយ​សារ​ខាង Facebook មាន​បញ្ហា​ជាមួយ ZWSP (Zero-width Space) ទើប​ធ្វើ​ឲ្យ​ការ​សរសេរ​អក្សរ​ខ្មែរ​លើ​បណ្តាញ​សង្គម​នេះចេញ "?" ។

 

លោក​បន្ត​ថា លោកបាន​សម្រេច​ចិត្ត​ដក​មុខងារ ZWSP លើ​ប៊ូតុង Space នៃ​ក្តារ​ចុច​ឆ្លាត​វៃ ឲ្យ​មាន​មុខងារ​ដូចគ្នា​នឹង​ប៊ូតុង Space លើ​ក្តារ​ចុច ភាសា​អង់គ្លេស​ដែរ។ ដូច្នេះ​ពេល​អ្នក​ប្រើប្រាស់​វាយ​អក្សរ​ដក​ឃ្លា នោះ​នឹង​លែង​មាន​បញ្ហា​ចេញ​សញ្ញា "?" ​ត​ទៅ​ទៀត​ហើយ។

 

បច្ចុប្បន្ន កំណែប្រែ​ថ្មី ២.១.១១ របស់​ក្តារ​ចុច​ឆ្លាត​វៃ អាច​អាប់ដេត​បាន​តែ​សម្រាប់ Android ប៉ុណ្ណោះ។ សម្រាប់ iOS ប្រហែល​ត្រូវ​រង់​ចាំ​បន្តិច ទើប​ទទួល​បាន​កំណែប្រែ​ថ្មី​នេះ៕

 

 

ទាញ​យក ក្តារ​ចុច​ខ្មែរ​ឆ្លាត​វៃ​

 

 

អាន៖ មូលហេតុ​និងដំណោះស្រាយ អក្សរ​ខ្មែរ​ចេញ​តែ​សញ្ញា “?” លើ Facebook

 

អត្ថបទ៖ ប៉ែត ផាន់និត