ក្នុងបទសម្ភាសន៍ជិត ៣០នាទីជាមួយក្រុមការងារ Y Combinator លោក Mark Zuckerberg ស្ថាបនិកបណ្តាញសង្គម Facebook បានចែករំលែកបទពិសោធន៍ក្នុងដំណើរជីវិតនិងការធ្វើជំនួយ។
- ត្រូវតែរៀនពីចិត្តវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ ព្រោះមុខវិជ្ជានេះធ្វើឲ្យលោកដឹងថា មនុស្សត្រូវការបច្ចេកវិទ្យាសម្រាប់ការបញ្ចេញមតិ។
- Facebook ដែលមានមុខងារប្រើប្រាស់ជាច្រើន ជាសមិទ្ធផលនៃការស្រាវជ្រាវតូចៗដែលលោករកឃើញពេលរៀននៅ Harvard និងសន្សំទុកប្រើដល់បច្ចុប្បន្ន។
- Mark មិនដែលគិតទេ Facebook អាចនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យជំនួញ ខណៈដែលពេលបង្កើតលោកគិតត្រឹមវាជាមុខងារសម្រាប់ជជែកពិភាក្សាបែបយុវវ័យ។
- ចង់ជោគជ័យ ត្រូវរកឲ្យឃើញបញ្ហា និងដោះស្រាយឲ្យបាន។ Mark Zuckerberg សង្កត់ធ្ងន់ថា ពេលដែលអ្នកអាចរកឃើញដំណោះស្រាយដែលផ្ដល់ភាពងាយស្រួលដល់មនុស្ស នោះអ្នកចំណូលរបស់អ្នកនឹងកើនយ៉ាងរហ័ស។
- ត្រូវតែមានការពន្យល់ច្បាស់លាស់ និងទំនុកចិត្តដល់សមាជិកក្នុងក្រុម។ ការមិនមានការពន្យល់ច្បាស់លាស់ អាចធ្វើឲ្យមនុស្សសំខាន់មួយចំនួនបានដើរចេញពី អ្នក ដូចពេល Mark សម្រេចមិនលក់ Facebook ឲ្យ Yahoo ក្នុងតម្លៃ ១ ពាន់លានដុល្លារ។
- អាជីវកម្មជោគជ័យត្រូវតែមានគម្រោងច្រើន និងច្បាស់លាស់ ហើយគម្រោងទាំងនោះត្រូវតែសាមញ្ញដែលគ្រប់គ្នាអាចទទួលយកបាន និងត្រូវសម្រេចឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន៕
អានបន្ត ៖ មូលហេតុនិងដំណោះស្រាយ អក្សរខ្មែរចេញតែសញ្ញា “?” លើ Facebook
ប្រែសម្រួល ៖ រដ្ឋ
ប្រភព ៖ techinasia