នាយ ចឺម អត់បានប្រឡងបាក់ឌុបទៀតហើយឆ្នាំនេះ
- 2016-08-19 16:50:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយ ចឺម អត់បានប្រឡងបាក់ឌុបទៀតហើយឆ្នាំនេះ
ចន្លោះមិនឃើញ
តារាកំប្លែង និងចម្រៀង នាយ ចឺម បានថ្លែងមកកាន់ Sabay ថា ការប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា ២០១៦នេះខ្លួនពុំបានចូលរួមប្រឡងទៀតហើយ។
តារាកំប្លែងមានដើមកំណើតពីខេត្ត កំពង់ស្ពឺ បានប្រាប់ថា មានបងប្អូនក៏ដូចជាមិត្តរួមថ្នាក់នៅឯស្រុកកំណើតតែងតែសួរនាំថាតើលោកបានបញ្ឈប់ការសិក្សាហើយឬ? ។ "តាមពិតទៅ ខ្ញុំនៅរៀនធម្មតាទេ តែគ្រាន់តែខ្ញុំរវល់ជាមួយសិល្បៈខ្លាំងពេក ទើបមិនបានទៅរៀនជាប់លាប់ ហើយឥឡូវឆ្នាំនេះអត់បានប្រឡងបាក់ឌុបទៀតហើយ"។
តារាចម្រៀងប្រចាំផលិតកម្ម "សាន់ដេ" រូបនេះ ក៏ធ្លាប់បញ្ជាក់ពីចំណូលប្រចាំខែ ដែលលោករកពីការងារសិល្បៈបានប្រមាណជាជិត១ម៉ឺនដុល្លារឯណោះ ដែលធ្វើឲ្យលោកសម្រេចចិត្តទុកការសិក្សាចោលមួយអន្លើសិន៕
ទៅស្ដាប់ព័ត៌មានបន្ថែមពីនាយចឺមទាំងអស់គ្នា៖
អត្ថបទ៖ SAMEDY