ឡានព្រះចៅអធិរាជរចនារូបរាងស្អាតឥតខ្ចោះ តម្លៃមិនក្រោមលាន
- 2016-08-19 20:52:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានព្រះចៅអធិរាជរចនារូបរាងស្អាតឥតខ្ចោះ តម្លៃមិនក្រោមលាន
ចន្លោះមិនឃើញ
ក្រុមហ៊ុនកាណាដាឈ្មោះ Scaldarsi Motors បានបង្ហាញរូបរាងរថយន្តរចនាជាពិសេសមានឈ្មោះ Emperor I (ព្រះចៅអធិរាជទីមួយ) ដែលរចនាចេញពី Mercedes-Benz Rocket 900 Maybach។
ការរចនាពិសេសនេះធ្វើឲ្យរថយន្តមានភាពខុសប្លែកទាំងស្រុងពីប្រភេទធម្មតា ដោយមានបំពាក់កាងមុខ និង ក្រោយថ្មី និងមានយ៉ាន់ស្អាតទាក់ភ្នែក។ ដោយឡែកចំពោះផ្នែកខ្លះដែលមានពណ៌ លឿងរាងក្រហម គឺសុទ្ធតែជាសារធាតុពណ៌មាសក្រហមស្ទើរសុទ្ធ។ Emperor I មានជាជម្រើសសារធាតុស្បែក ២៤ ប្រភេទខុសៗគ្នា, ស្បែកសត្វ ២៤ ប្រភេទ, ឈើចំនួន ៧៤ ប្រភេទ និង ជម្រើសពណ៌ ១៦ ពណ៌ ឲ្យអតិថិជនជ្រើសរើស។
និយាយពីកម្លាំងវិញគឺដំណើរការដោយម៉ាស៊ីន V12 ទំហំ ៦,២ លីត្រ ដែលអាចបង្កើតកម្លាំងបាន ៨៨៨ សេះ។ Scaldarsi អះអាងថាកម្លាំងប៉ុណ្ណេះ អាចឲ្យរថយន្តបង្កើនសន្ទុះពី ០-៩៦ គ.ម/ម៉ ចំណាយពេលត្រឹម ៣,៧ វិនាទី។
Emperor I នឹងមានផលិតតែ ១០ គ្រឿងប៉ុណ្ណោះ ដោយមួយគ្រឿងៗតម្លៃមិនក្រោម ១,៥ លានដុល្លារ។ អតិថិជនក៏អាចមានជម្រើសជ្រើសយកសោឡាន ដែលផលិតជាពិសេសតាមចំណង់ចំណូលចិត្តរបស់ខ្លួន។
ប្រសិនបើរថយន្តទាំង ១០ គ្រឿងលក់ចេញអស់ នោះក្រុមហ៊ុន Scaldarsi អាចនឹងផលិតម៉ូដែល Emperor II, III, IV, និង V ដែលនឹងផលិតលើរថយន្ត Mercedes S-Class coupe, Bentley Bentayga, Mercedes G-Class និង Bugatti Chiron តាមលំដាប់៕
ចុចអាន៖ ឡាន Mercedes ជំនាន់ថ្មី រូបរាងស្អាតដល់កំពូល
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ CarScoops