ល្ងាចនេះ លីគមានពីរគូនៅទីលានពីរផ្សេងគ្នា
- 2016-08-20 13:02:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្ងាចនេះ លីគមានពីរគូនៅទីលានពីរផ្សេងគ្នា
ចន្លោះមិនឃើញ
ការប្រកួតក្របខ័ណ្ឌកំពូលរបស់កម្ពុជានាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នេះមានពីរគូនៅទីលានពីរផ្សេងគ្នាគឺវេស្ទើនស្វាគមន៍ ក្រុម Cam-Tiger ម៉ោង៣:៣០( BTV ផ្សាយផ្ទាល់) និងអាស៊ីអឺរ៉ុបជួបភ្នំពេញក្រោននៅអូឡាំពិកម៉ោង៦:០០ល្ងាច។
ក្រុមវេស្ទើនភ្នំពេញ មិនទាន់គេចផុតពីតំបន់កាត់ចោលឡើយ ដោយរកបាន៨ពិន្ទុក្នុងចំណោម ១៥ប្រកួតឈរនៅលេខ៩។ ចំណែក Cam-Tiger ជាក្រុមល្អបង្គួរស្ថិតនៅលេខ៦ក្នុងលីគកំពូលកម្ពុជា ដោយរកបាន២៣ពិន្ទុក្នុងចំណោម១៦ប្រកួតកន្លងមក។
សម្រាប់មួយគូទៀត អាស៊ីអឺរ៉ុប ជាក្រុមយ៉ាប់ជាងគេពោលទើបតែរកបាន៦ពិន្ទុប៉ុណ្ណោះ ក្នុងចំណោម ១៦ប្រកួតកន្លងមក និងស្ថិតនៅបាតតារាងនៃលីគកំពូលកម្ពុជា។ ងាកទៅភ្នំពេញក្រោនដែលជាដៃគូវិញហាក់មានទម្រង់លេងល្អ ដែលត្រូវបានគេរំពឹងថា នឹងអាចរកបាន ៣ពិន្ទុបន្ថែមសម្រាប់សប្តាហ៍នេះ។
ជួបគ្នាកាលជើងទីមួយអាស៊ីអឺរ៉ុបយកឈ្នះភ្នំពេញក្រោន ២-០ ចុះលើកនេះវិញតើក្រុមរបស់លោក សែម សំណាង អាចសងសឹកបានវិញអត់?
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា