ម៉ា សេរី រៀបចំបញ្ជូនកីឡាករទៅវ៉ៃនៅថៃដើម្បីយកលុយមកខ្មែរវិញម្តង
- 2016-08-19 23:33:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ា សេរី រៀបចំបញ្ជូនកីឡាករទៅវ៉ៃនៅថៃដើម្បីយកលុយមកខ្មែរវិញម្តង
ចន្លោះមិនឃើញ
អ្នកគាំទ្រកម្ពុជាជាច្រើនបានលើកឡើងជាច្រើនអំពីកីឡាករថៃធ្វើដំណើរមកវ៉ៃកើបលុយនៅលើទឹកដីកម្ពុជាជារៀងរាល់សប្តាហ៍ ប៉ុន្តែភាគតិចណាស់ដែលមានកីឡាករកម្ពុជាចេញទៅវ៉ៃនៅថៃដើម្បីអាចស្វែងរកប្រាក់ចំណូលចូលមកស្រុកខ្មែរវិញ។
សមាសភាពកីឡាករកម្ពុជាសប្តាហ៍ដំបូង
ស្រាយចម្ងល់បញ្ហានេះ លោក ម៉ា សេរី អ្នកគ្រប់គ្រងកីឡានៅក្រុមហ៊ុន CBS បានឲ្យដឹងថា លោកនឹងខំប្រឹងធ្វើយ៉ាងណាឲ្យកីឡាករកម្ពុជាបានទៅវ៉ៃនៅថៃ។ រសៀលថ្ងៃសុក្រនេះ បុរសមានបទពិសោធន៍ច្រើនខាងរៀបចំការប្រកួតប្រដាល់បានបង្ហាញថា តាមការពិភាក្សាឈានដល់ព្រមព្រៀងគ្នា រវាងរូបលោក និងភាគីថៃ លោកត្រូវបញ្ជូនកីឡាករខ្មែរទៅយកលុយថៃតាមរបៀបវារៈខាងក្រោម៖
ក- ជាំសាងុំា ស៊ីសាកេត - ចាប់ផ្ដើមពីថ្ងៃទី ១៩ សីហា នេះតទៅ
ខ- ប៉ោយប៉ែត
លោកបានបញ្ជាក់ថា Poster នេះ ជាក្រុមអ្នកប្រយុទ្ធជួរមុខខ្មែរ ដែលត្រៀមប្រកួតថ្ងៃទី២៣ កញ្ញា ២០១៦ខាងមុខ និងផ្សាយផ្ទាល់ជូនបងប្អូនទស្សនាផងដែរ។ កីឡាករកម្ពុជាទាំង៤នាក់ដែលត្រូវប្រកួតសប្តាហ៍ដំបូងនេះមានកីឡាករ ព្រំ សំណាង, មឿន សុខហ៊ុច, ផុង សុភាព និង ហ៊ឹម សេរី។
តាមចំណុច (ខ)គឺនឹងមានការប្រកួតនៅប៉ោយប៉ែត លើទឹកដីប្រទេសកម្ពុជាដែលរៀបចំការប្រកួតរាល់កន្លះខែម្តង ប៉ុន្តែមិនទាន់ច្បាស់អំពីការផ្សាយផ្ទាល់ឬយ៉ាងណានោះទេ។
ការរៀបចំឲ្យមានការប្រកួតដើម្បីឲ្យកីឡាករកម្ពុជាទទួលបានចំណូលបន្ថែមទៀត ប៉ុន្តែក៏ដើម្បីលើកស្ទួយវិស័យកីឡាប្រដាល់ បង្កើនសមត្ថភាព និងលើកកម្ពស់តម្លៃមរតកគុនខ្មែរដែលជាទីមោទនភាពជាតិ៕
ប្រែសម្រួល៖ ជាន ចាន់រ៉ា ប្រភព & រូបភាព៖ ម៉ា សេរី