មុខងារ​ពិសេស​គាស់​ពី​ឃ្លាំង ១០ ចំណុច វិនិច្ឆ័យ​សមត្ថភាព Note 7

  • 2016-08-23 13:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម​ខែ​សីហា​កន្លង​ទៅ Samsung បាន​បើក​មុខ Galaxy Note 7 រំលង Note 6 ដែល​បំពាក់​ដោយ​មុខងារ​ស្កេន​ប្រស្រី​ភ្នែក និង​បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន​ធ្វើ​ឲ្យ​អ្នក​ប្រើ​មើល​រំលង​មិន​កើត។

 

 

ចេញ Note 7 មិន​ចេញ Note 6 ដោយ​សារ​ក្រុមហ៊ុន​គូប្រជែង​ធំ Apple មួយ​នេះ គិត​ថា​មុខងារ​និង​បច្ចេកវិទ្យា​បំពាក់​លើ Note ជំនាន់​ក្រោយ​នេះ ទំនើប​ខ្លាំង​ល្មម​ឲ្យ​ក្រុមហ៊ុន​រំលង​មួយ​លេខ​តែ​ម្តង​ដូច្នេះ។ មុខងារ​ពិសេស​ៗ​ទាំង១០ របស់ Note 7៖

 

@ Iris Scanner៖ អាច​ស្កេន​ប្រស្រី​ភ្នែក​បាន​លឿន និង​មាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​ការ​ប្រើប្រាស់។ @ Water Resistant៖ ការពារ​ជ្រាប​ទឹក​កម្រិត IP68 ដែល​អាច​ធន់​នឹង​ទឹក​ជម្រៅ ១ម៉ែត្រ​កន្លះ​បាន ៣០នាទី @ S-Pen៖ មាន​មុខងារ​បង្កើត​រូប GIF ពី​វីដេអូ, សរសេរ​អក្សរ​ពេល​ទូរសព្ទ​នៅ​ក្នុង​ទឹក, បក​ប្រែ​ភាសា​ខ្មែរ @ Always On Display៖ អាច​បង្ហាញ​ផ្ទៃ​នាឡិកា និង​រូប Background  និង Notification ផ្សេងៗ ​ពេល​ទូរសព្ទ​ជាប់​សោ @ កាមេរ៉ា៖ កាមេរ៉ា​ក្រោយ 12MP អាចថត Low Light បានល្អ។ អូស​ទៅ​ស្តាំ​មាន​មុខងារ Effect និង​អូស​ទៅ​ឆ្វេង​មាន​មុខងារ Slow Motion, Hyperlapse, Virtual Shot និង Live Broadcast លើ YouTube @ MicroSD Card៖ អាច​បន្ថែម Memory បាន​ទំហំ 256GB @ USB Type C៖ សាក​ថ្ម​និង​ផ្ទេរ​ទិន្នន័យ​បាន​លឿន និង​ប្រើ​មិន​ភ័យ​រឿង​ដោត​ខ្សែ​បញ្ច្រាស @ Display៖ អេក្រង់ ៥,៧អ៊ីញ និង Resolution កម្រិត 1440x2560pixel @ ថាមពល​ថ្ម 3500mAh @ Secure Folder៖ អាច​លាក់​កម្មវិធី រូបថត និង​ឯកសារ​ផ្ទាល់​ខ្លួន​ដោយ​ប្រើ Iris Scanner ឬ Password។

 

Galaxy Note 7 ដាក់​លក់​លើ​ទីផ្សារ​ក្នុង​ស្រុក​តម្លៃ ៧៧០ ដុល្លារ៕

 

ស្វែង​យល់​កាន់​តែ​ច្បាស់ ទស្សនា​វីដេអូ៖

 

 

 

 

 

 

 

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទពេញនិយម