រឿងពិត នាយ គ្រឿន រំលឹករឿងច្រៀងច្រឡំ រោងការ
- 2016-08-23 16:35:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងពិត នាយ គ្រឿន រំលឹករឿងច្រៀងច្រឡំ រោងការ
ចន្លោះមិនឃើញ
តារាកំប្លែងនាយ គ្រឿន នៅព្រឹកនេះបានលើកកកាយអនុស្សាវរីយ៍ចំនួន២ក្នុងជីវិតសិល្បៈ ដែលខ្លួនមិនអាចបំភ្លេចបាន ក្នុងនោះមានមួយជាអនុស្សាវរីយ៍ភ័យបែកញើសជោគខ្លួន និងមួយទៀត ទៅច្រៀងកាត់សក់ការគេ ប៉ុន្តែច្រឡំរោង។
១/ អនុស្សាវរីយ៍ ភ័យបែកញើសជោគខ្លួន
នាយគ្រឿងបានរៀបរាប់ឲ្យដឹងថា កាលចូលសិល្បៈដំបូង នាយពែកមី ជាបងប្រុសដោយចង់ឲ្យខ្លួនចូលសិល្បៈ បាននាំនាយទៅសម្ដែងតាមខេត្ត។ គ្រានោះ នាយភ័យខ្លាំងណាស់ ព្រោះមិនធ្លាប់ឡើងឆាក ខ្លាចឆាកខ្លាចមនុស្សច្រើន ភ័យបែកញើសជោគខ្លួន អត់មានព្រលឹងក្នុងខ្លួនសោះ។
២/ ធ្លាប់ច្រៀងច្រឡំ រោងការ
តារាកំប្លែងមានកំណើតមកពីខេត្ត ស្វាយរៀងរូបនេះ បានរៀបរាប់ថា គ្រាមួយខ្លួនបានទៅច្រៀងកាត់សក់គេមួយនៅមណ្ឌលកោះពេជ្រ ហើយបានចូលច្រឡំរោងការ។ ពេលចូលទៅដល់ ភ្ញៀវបានមើលខ្លួនគ្រប់ៗគ្នា ហាក់ដូចជាមានអារម្មណ៍ងឿងឆ្ងល់ ប៉ុន្តែនាយមិនបានចាប់អារម្មណ៍ ដោយគិតថា ខ្លួនជាអ្នកសិល្បៈទស្សនិកជនស្គាល់ការមើលមុខសើចដាក់មិនមែនជារឿងចម្លែកទេ។ នៅពេល តាអាចារ្យប្រកាសឲ្យអ្នកភ្លេងឡើងច្រៀងកាត់សក់ អត់មានឈ្មោះខ្លួន ទើបដឹងថា ចូលខុសរោង។
អនុស្សាវរីយ៍ ទាំង២ខាងលើ នាយ គ្រឿន បានចាំក្នុងចិត្តជានិច្ចមិនអាចបំភ្លេចបានឡើយ ហើយនាយចាត់ទុកថា គឺជាអនុស្សាវរីយ៍សំខាន់បំផុតក្នុងជីវិតសិល្បៈជាង៥ឆ្នាំដែលខ្លួនបានប្រឡូកមកនេះ៕
អត្ថបទ៖ ខុត សីហា