បេក្ខជន​ប្រលង​បាក់​ឌុប​ខេត្ត​តាកែវ​ បង្ខំចិត្ត​មក​ប្រលង​ទាំង​កំពុងមាន​របួស

  • 2016-08-23 20:34:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​ហេតុតែ​ស្ដាយ ​ទោះបី​ជើង​កំពុងតែ​រុំ​របួស​ក៏ដោយ​បេក្ខជន​ប្រលង​បាក់​ឌុប​មណ្ឌល​បឋមសិក្សា​អនុវត្ត​ន៏ សៀម​ណា​រ៉ោ​ង​មកពី​វិទ្យាល័យ​សុខ​អាន​ថ្នល់​បែក​ អាយុ២០ឆ្នាំ​ សុខចិត្ត​មក​ប្រលង​ទាំង​ឈឺ​បន្ទាប់ពី​រងគ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​នៅមុន​ការ​ប្រលង។

 

តាម​ការ​អោយ​ដឹងពី​អ្នកស្រី​ជា​ម្ដាយ ម៉ា​ត ម៉ៅ ប្រាប់ Sabay ថា​ កូនប្រុស​គាត់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បាក់ជើង​និង​ដៃ​ម្ខាង​កាលពី​ថ្ងៃទី ០៧ ខែកក្កដា ២០១៦កន្លងទៅ ​ខណៈ​កំពុង​បើក​ម៉ូតូឌុប​គ្នា​បីនាក់​តាម​បណ្ដោយ​ផ្លូវជាតិ​ហើយ​មាន​ម៉ូតូ​មួយគ្រឿង​ទៀត​មក​បុក​ចំ​ពី​ចំហៀង​តែម្តង។

 

ក្រោយ​ឧបទ្ទវហេតុ​កើតឡើង​យុវជន​រូបនេះ​ត្រូវ​យក​ទៅ​ព្យាបាល​នៅ​ពេទ្យ​ព្រៃនគរ​ ប្រទេស​វៀតណាម។ “គាត់​បាក់ជើង​លៀន​ឆ្អឹង​មក​ក្រៅ​បាត់​ឆ្អឹង​មួយ​កង់​ប្រវែង​មួយ​ចំអាម​បាត់​ហើយ​ពេលនេះ​សុំ​ពេទ្យ​មក​ប្រលង​សិន រួចរាល់​ហើយ​ទើប​ត្រលប់​ទៅ​ព្យាបាល​វិញ។ អ្នកស្រី​ម៉ៅ​បញ្ជាក់៕

 

 

សូមចុចអាន៖ ល្បិច​លាក់​វិញ្ញាសា​ដ៏​ទំនើប​ពេល​​បាក់​ឌុប តែ​ទី​បំផុត…

សូមចុចអាន៖ឃើញ​រូប​ ១១ សន្លឹក​នេះ​ហើយ​ អាណិត​បេក្ខជន​ប្រលង​បាក់ឌុប ២០១៦

សូមចុចអាន៖ ម្ដាយ​ឪ​ពុក​សន្យា​អ្វី​ខ្លះ​ បើ​កូន​ជាប់​បាក់​ឌុប​? អត្ថ​ប​ទៈ​ជិន វេន រូប​ថ​តៈ ទូ​រស​ព្ឌ័​ដៃ