AFC Cup 2017៖ ណាហ្គាវើល ត្រូវ​ការ​ឈ្នះ ៣​គ្រាប់​ឡើង​ពី​​ Erchim ល្ងាច​នេះ​​

  • 2016-08-25 15:56:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​បាល់ទាត់​ណហ្គាវើល​របស់​កម្ពុជា​​​ ត្រូវ​ការ​ឈ្នះ​ក្រុម​​របស់​​ម្ចាស់​ផ្ទះម៉ុងហ្គោលី​ Erchim ចាប់​ពី​៣​​គ្រាប់​ឡើង​​ទើប​អាច​​​ឆ្លង​ទៅ​​​វគ្គ​ជម្រុះ​ជុំ​ទី២ នៃ​​ពាន​រង្វាន់ AFC Cup 2017 ​​សម្រាប់​ការ​ប្រកួត​​​ទី២ ក្នុង​ពូល B ​ម៉ោង៤:០០( ម៉ោង​នៅ​កម្ពុជា)។

 

 

​ក្រុម​របស់​លោក​ មាស ចាន់​ណា ​រក​បាន១​ពិន្ទុ​សម្រាប់​​ជំនួប​លើក​ទី​១ ​នៃ​ការ​ប្រកួត​សន្សំ​​ពិន្ទុ​កាល​ពី​ពេល​​ថ្មី​ៗនេះ​​​ដោយ​ធ្វើ​បាន​ត្រឹម​ស្មើ​គ្នា​១-១​ជា​មួយ Three Star Club របស់នេប៉ាល់។ ​ចំណែក​​ Three Star ​វិញ​​មាន​៤​ពិន្ទុ​ហើយ​ បន្ទាប់​ពី​ឈ្នះ​ម្ចាស់​ផ្ទះ​  Erchim ២-០ និង​ស្មើ​គ្នា​​ជាមួយ​ណាហ្គាវើល១-១​​ដែល​ធ្វើ​ឲ្យ​ក្រុម​មួយ​នេះ​មាន​សង្ឃឹមខ្ពស់​ក្នុង​ការឡើងទៅជុំទី២។ ចំពោះ​ក្រុម​ម្ចាស់​ផ្ទះ​ Erchim វិញ​អស់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​ហើយ បើទោះជា​ស្មើ ឬ​ឈ្នះ​ណាហ្គាវើល​ល្ងាច​នេះ​ក៏​ដោយ បន្ទាប់​ពី​ចាញ់​ Three Star ២-០ កាល​ពី​ប្រកួត​លើកទី​១។ ដូច្នេះ​មាន​តែណាហ្គាវើល និង Three Star ប៉ុណ្ណោះដែល​​​ត្រូវ​ប្រជែង​គ្នា​ឡើងទៅ​ជុំ​បន្ត។ ដើម្បី​ឡើងទៅ​វគ្គ​បន្ត​បាន ក្រុម​របស់​កម្ពុជា​ណាហ្គា​វើល​ចាំ​បាច់​ត្រូវ​ការ​ឈ្នះ​ចាប់​ពី​​៣​​គ្រាប់​ឡើង​ទៅ​ទើប​អាច​ឡើង​ទៅ​។

 

​ចាំ​អ៊ុត​មើល​ទាំង​អស់​គ្នា​ថា​ តើ​​ក្លឹប​របស់​កម្ពុជា ណាហ្គាវើល ​អាច​យក​ឈ្នះ​​​ម្ចាស់​ផ្ទះ​បាន​អត់ ហើយ​តើ​អាច​​រក​បាន​ប៉ុន្មាន​គ្រាប់​?

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​