បុគ្គលិក​រោងចក្រ​ដំឡើង​ iPhone ​ស្លាប់​ព្រោះ​រង​សម្ពាធការងារ​

  • 2016-08-25 20:50:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ​រោងចក្រ​ដំឡើង​ iPhone ឈ្មោះ​ Foxconn មាន​ទីតាំង​នៅ​កោះ​តៃវ៉ាន់​ បាន​​បើក​ចំហ​ពី​ការ​ស្លាប់​របស់​បុគ្គលិក​ ស្រី​-ប្រុស​ ចំនួន​ពីរ​នាក់។

 

 

​​ប្រភព​បាន​ឲ្យ​ដឹង​ថា ​បុគ្គលិក​ដែល​ជា​ស្ត្រី​បាន​បាត់​បង់​ជីវិត​ ដោយ​ជួប​គ្រោះថ្នាក់​រថភ្លើង​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ ឯ​សាក​សព​បុគ្គលិក​​ដែល​ជា​បុរស​វិញ​បាន​ប្រទះ​ឃើញ​នៅ​ក្រៅ​អាគារ​រោង​ចក្រ។ ខាង​រោងចក្រ​ Foxconn ​បាន​ចូល​រួម​សហការ​ជា​មួយ​សមត្ថកិច្ច​ដើម្បី​ស៊ើបអង្កេត​លម្អិត​លើ​ហេតុការណ៍​​ទាំង​ពីរ​នេះ។

 

 

​​​​​​​​​​ដោយ​ឡែក​សារព័ត៌មាន​ Wall Street Journal បាន​ចុះ​ផ្សាយ​ពី​ហេតុការណ៍​នេះ​ ដោយ​លើក​ឡើង​ថា ​​ការ​ស្លាប់​របស់​បុគ្គលិក​​ប្រុស​វ័យ​ ៣១ ឆ្នាំ​ ​​ជា​ការ​សម្លាប់​ខ្លួន។ ​បុគ្គលិក​រូប​នោះ​​បាន​បញ្ចប់​ជីវិត​ដោយ​ឡើង​លើ​ដំបូល​នៃ​អាគារ​ បន្ទាប់​ពី​បង្ហើយ​ការងារ​​វេន​យប់​​របស់​ខ្លួន​ រួច​ក៏​លោត​ចុះ​ទៅ។ ចំណែក​​បុគ្គលិក​ស្ត្រី​វិញ​ត្រូវ​រថភ្លើង​បុក ពេល​​ព្យាយាម​ផ្លោះ​របង​​​ឆ្លង​ផ្លូវ​រថភ្លើង ដើម្បី​ទៅ​ធ្វើ​ការ​ឲ្យ​ទាន់​ម៉ោង​ បើ​មិន​អ៊ីចឹង​អាច​​ត្រូវ​កាត់​ប្រាក់​ខែ។

 

​ករណី​ស្រដៀង​គ្នា​នេះ​ធ្លាប់​កើត​មាន​ច្រើន​ដង​មក​ហើយ​លើ​បុគ្គលិក​រោងចក្រ​ Foxconn ជា​ពិសេស​នៅ​ឆ្នាំ​ ២០១០ ដែល​មាន​បុគ្គលិក​បាត់​បង់​ជីវិត​ដល់​ទៅ​ ១៤ នាក់ ហើយ​ភាគ​ច្រើន​យល់​ថា​វិន័យ​ការងារ​តឹង​រឹង​ និង​ ស្ត្រេស​ខ្លាំង​ ជា​​មូលហេតុ​នាំ​ឲ្យ​មាន​ការ​ស្លាប់៕​​​​​​

 

ចុច​អាន៖ Mark Zuckerberg​ ​ទៅ​ជួប​ប្រជាជនអ៊ីតាលី​ ​ក្រោយ​ករណី​រញ្ជួយ​ដី​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ zing​, ibtimes