វិធី​ធ្វើ​បង្អែម​គ្រាប់​ត្នោត​ខ្ទិះ​ដូង ដ៏​ងាយ​ស្រួល និង​ឈ្ងុយ​ឆ្ងាញ់

  • 2016-08-25 22:31:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បង្អែម​គ្រាប់​ត្នោត​ខ្ទិះ​ដូង គឺ​ជា​បង្អែម​សាមញ្ញ​មួយ​ប្រភេទ ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ហើយ​ងាយ​ស្រួល​ធ្វើ ដោយ​ប្រើ​ប្រាស់​តែ​គ្រឿង​ផ្សំ ដែល​លោក​អ្នក​អាច​រក​បាន​យ៉ាង​ងាយ​ស្រួល នៅ​ក្នុង​ទីផ្សារ​បច្ចុប្បន្ន។

 

 

គ្រឿង​ផ្សំ​ដែល​អ្នក​ត្រូវ​ការ​មាន​ដូច​ជា៖

១) គ្រាប់​ត្នោត ៥-៦ គ្រាប់ ២) ខ្ទិះ​ដូង ១ ចាន​គោម ៣) ទឹក ១ ចាន​គោម ៤) ស្ករ ៥០-៦០ ក្រាម ៥) អំបិល កន្លះ​ស្លាប​ព្រា​កាហ្វេ ៦) ស្លឹក​តើយ ៥-៦ សន្លឹក

 

វិធីធ្វើ៖

១) កាត់​គ្រាប់​ត្នោត​ជា​ដុំ​តូចៗ​ល្មម ២) រម្ងាស់​ខ្ទិះ​ដូង ទឹក ស្ករ អំបិល និង​ស្លឹក​តើយ រហូត​ដល់​ពុះ ៣) យក​ស្លឹក​តើយ​ចេញ និង​ដាក់​គ្រាប់​ត្នោត​ចូល រួច​រម្ងាស់​ដោយ​ប្រើ​ភ្លើង​ក្តៅ​ល្មម រយៈ​ពេល​ប្រហែល ៥នាទី ជា​ការ​ស្រេច៕

 

ចង់​ដឹង​កាន់​តែ​ច្បាស់ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

 

ចុចអាន៖រៀន​ធ្វើ​សង់ខ្យា​ស្លឹក​​តើយ​ ញ៉ាំ​ជា​មួយ​ឆា​ខ្វៃ​​ឈ្ងុយ​ឆ្ងាញ់​ដោយ​ខ្លួន​ឯង​

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ WhatRecipe

អត្ថបទថ្មី