មក​មើល​ពិព័រណ៍​រថយន្ត មិន​បាច់​ភ័យ​រឿង​ញ៉ាំ​អាហារ​ថ្ងៃ

  • 2014-11-01 19:40:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តដែលមានបំណងចង់ចូលរួមដើរទស្សនាការតាំងពិព័រណ៍រថយន្តទំនើបៗនៅកោះពេជ្រ មិនបាច់បារម្ភថា អត់មានអ្វីញ៉ាំទេ។ នៅទីនេះ មិនមែនមានតែរថយន្តល្បីៗឯណា!

 

ទិញសំបុត្រតម្លៃ៥ពាន់រៀល ចូលរួមទស្សនាពិព័រណ៍រថយន្តលំដាប់អន្តរជាតិភ្នំពេញ ប្រិយមិត្ត​អាចដូរយកភេសជ្ជៈ មួយកំប៉ុងវិញហ្វ្រីៗ។ ក្រៅពីនោះ​ក៏អាចទិញអាហារញ៉ាំ នៅតាមស្តង់អាហារនៃហាងល្បីៗ ក្នុងសាលតាំងពិព័រណ៍តែម្ដង មានដូចជាស្តង់អាហាររបស់ហាង The Asian Kitchen ហាងនំប៉័ង Toul Les Jours និងភេសជ្ជៈគ្រប់មុខពីក្រុមហ៊ុន Kofi ទៀងផង។

 

 

ចាំអង្កាល់ទៀត រថយន្តទំនើបក៏បានទស្សនា អាហារឆ្ងាញ់ៗក៏មាន!

អត្ថបទ៖ យិន សំបូរ