Subaru ផ្តោតទីផ្សារជាអាណិកជន និងជនបរទេស
- 2016-08-30 16:24:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Subaru ផ្តោតទីផ្សារជាអាណិកជន និងជនបរទេស
ចន្លោះមិនឃើញ
ក្រុមហ៊ុនរថយន្ត Subaru លក់រថយន្តច្រើនជាអាណិកជននិងជនបរទេស ខណៈដែលម៉ាកយីហោរថយន្តមានមូលដ្ឋានផលិតនៅជប៉ុននេះ ហាក់មិនសូវទទួលបានការគាំទ្រពីអតិថិជនក្នុងស្រុក។
លោក ហុង វណ្ណថេត ប្រធានផ្នែកលក់និងប្រតិបត្តិរបស់ក្រុមហ៊ុន Motorimage ដែលនាំចូលរថយន្ត Subaru នៅទីផ្សារកម្ពុជាបានឲ្យដឹងថា អតិថិជនក្នុងស្រុកភាគច្រើននៅមិនទាន់ស្គាល់ម៉ាករថយន្ត Subaru ប៉ុន្តែអាណិកជនមកពីក្រៅប្រទេស ឬជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជាដឹងពីចំណុចខ្លាំងរថយន្តនេះ លើកម្លាំងម៉ាស៊ីននិងប្រព័ន្ធសុវត្ថិភាពខ្ពស់។
លោកថា Subaru មានការទទួលស្គាល់ជុំវិញពិភពលោកលើកម្លាំងម៉ាស៊ីនខ្លាំង និងប្រព័ន្ធសុវត្ថិភាពខ្ពស់សម្រាប់ការបើកបរ។
ទោះបី Subaru ជារថយន្តលំដាប់កំពូលមួយរបស់ពិភពលោក ចំណែកទីផ្សាររថយន្តរបស់ជប៉ុននេះនៅតួចបើធៀបគូប្រកួតប្រជេង ខណៈដែលទីផ្សារក៏ជោរជន់ម៉ាករថយន្តផ្សេងៗកាន់តែច្រើន។
លោក ហុង វណ្ណថេត បញ្ជាក់ថា ក្នុងមួយខែក្រុមហ៊ុនអាចលក់រថយន្តបាន ១ ទៅ ២ គ្រឿង ប៉ុន្តែនៅពេលខាងមុខ លោករំពឹងថាការលក់អាចមានការកើនឡើង នៅពេលពលរដ្ឋបានស្វែងយល់និងដឹងពីគុណភាពរថយន្ត Subaru សម្រាប់ការជ្រើសរើសយកទៅប្រើប្រាស់៕
ចុចអាន៖ រថយន្ត SUV របស់ Lamborghini មានតម្លៃចាប់ពី ២០ ម៉ឺនដុល្លារ
អត្ថបទ៖ ប៊ុណ្ណារ៉ា