ទី​បំផុត​រក​ឃើញ​អ្នក​ទិញ​ iPhone 6 ដំបូង​គេ​ហើយ

  • 2014-09-19 21:10:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​តម្រង់​ជួរ​រង់​ចាំ​ទិញ​ iPhone 6 បាន​កើត​ឡើង​ស្ទើរ​រាល់​ឆ្នាំ​នៅ​ពី​មុខ​ Apple Store ធំៗ​នៅ​តាម​បណ្ដា​ប្រទេស​​​ជាច្រើន។ ​នៅ​អូស្ត្រាលី​ដែល​មាន​ល្វែង​ម៉ោង​លឿន​ជា​ង​អាមេរិក​ គេ​សង្កេត​ឃើញ​មនុស្ស​ម្នា​រង់ចាំ​ទិញ​នៅ​មុខហាង​ Apple ​ជា​ជួរ​​ដើម្បី​ប្រកាស​ថា ​ខ្លួន​ជា​មនុស្ស​ដំបូង​ដែល​បាន​ទិញ Smartphone ​ជំនាន់​ចុងក្រោយ​របស់​ Apple នេះ។

 

​ពិសេស​មែន​ទែន​បុរស​ម្នាក់​បាន​លើក​ដៃ​ឡើង​លើ​ដើម្បី​ប្រាប់​ដល់​គេ​ឯង​ថា​គាត់​ជា​អ្នក​ទិញ​បាន​ iPhone 6/6 Plus ដំបូង​គេ​នៅ​ទីក្រុង​ ស៊ីដនី ប្រទេស​អូស្ត្រាលី ​និង​ដំបូង​គេ​លើ​លោក។ ​បុរស​ម្នាក់​មាន​ឈ្មោះ​ថា​ David Rahimi ​ដែល​បាន​ដើរ​ចេញ​ពី​​ Apple Store ​ព្រម​ជាមួយ​ការ​ប្រកាស​ថា​ "នេះ​ជា​ iPhone 6 ​របស់​ខ្ញុំ"។ ​លោក​ David Rahimi ​គឺ​ជា​និពន្ធនាយក​នៃ​​គេហទំព័រ​បច្ចេកវិទ្យា​ទូរសព្ទ​ PhoneBuff ​​ក្នុង​ទីក្រុង​ Laguna Hills ​រដ្ឋ​កាលីហ្វ័រញ៉ា​សហរដ្ឋអាមេរិក​ដែល​ហោះ​ទៅ​ទីក្រុង​ស៊ីដនី​ ប្រទេស​អូស្ត្រាលី​ទិញ​ផលិតផល​ចុងក្រោយ​របស់​ Apple ​នេះ។

 

 

David Rahimi លើក​​បង្ហាញ​ថា ​ខ្លួន​ជា​មនុស្ស​ដំបូង​គេ​ដែល​ទិញ​ iPhone ជំនាន់​ថ្មី ពី​ហាង​ Apple ​​​នៅ​ស៊ីដនី

 

ដោយ​ឡែក​បុរ​ស​​ម្នាក់​​ដែល​ទិញ iPhone ​នៅ​ហាង​ Apple ​ក្នុង​ទីក្រុង​ Perth ​ប្រទេស​អូស្ត្រាលី​​បាន​របូត​ធ្លាក់​​ទូរសព្ទ​ថ្មី​​ទៅ​លើ​ដី​ពេល​បង្ហាញ​ដល់​ពិធីករ​ទូរទស្សន៍ Daily Mirror​។ ប្រភព​មិន​បាន​បញ្ជាក់​ឈ្មោះ​អតិថិជន​រូប​នោះ​ទេ ​តែ​បាន​បញ្ជាក់​ពី​តម្លៃ​ iPhone 6 ​ថា ​មាន​តម្លៃ​ ៦០០ ​ផោន (ប្រហែល ៩៩០ ​ដុល្លារ)។

http://youtu.be/7lhXOgJ8ahA ចាំ​មើល​ នៅ​កម្ពុជា​យើង​វិញ​នរណា​ជា​ម្ចាស់​ iPhone 6/6 Plus ​ដំបូង​គេ?

 

​ប្រែ​សម្រួល​៖ ​សែម​ សុធារិទ្ធ

​ប្រភព៖​ mirror