តិច​អត់​ដឹង! ​ប្រើ ​E-Cash ​ស្រួល​​អញ្ចឹង​​ហើយ​មាន​ប្រយោជន៍​ច្រើន​ទៀត

  • 2016-09-06 15:34:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ អ្នក​ប្រាកដជា​ត្រូវ​ការផ្ញើ​ប្រាក់​ទៅកាន់​ញាតិមិត្ត​បងប្អូន​នៅ​ស្រុកកំណើត​ហើយ​មែន​ទេ? E-Cash ជា​ជម្រើស​ល្អ​បំផុត​មិន​ធ្លាប់មាន​ឡើយ​នៅ​កម្ពុជា  ព្រោះ​អ្នក​គ្រាន់តែ​ចុច​ទូរស័ព្ទ​គឺអាច​ផ្ញើ​ប្រាក់​ទៅកាន់​មនុស្ស​ម្នាក់ទៀត​ដែល​មិនមាន​គណនីធនាគារ​បាន​យ៉ាង​ងាយស្រួល  ពី​គ្រប់​ទីកន្លែង និង គ្រប់ពេលវេលា  ដោយ​ធានា​សុវត្ថិភាព ចំណាយ​តិច និង ចំណេញ​ពេលវេលា។

 

សេវា​នេះ គឺជា​មុខងារ​ថ្មី ក្នុង ABA Mobile App សម្រាប់​ផ្ញើ​ប្រាក់ ឬ​ដក​ប្រាក់​បន្ទាន់​តាមរយៈ​ទូរស័ព្ទដៃ  ដែល​អាចជួយ​លោកអ្នក​បាន ប្រសិនបើ​អ្នកត្រូវការ​ផ្ញើ​លុយភ្លាមៗទៅ​សាច់ញាតិ​បងប្អូន​នៅឯ​ខេត្តឆ្ងាយៗ ពេលយប់​ជ្រៅ  ឬ​ក្រៅ​ម៉ោង​ធ្វើការ​របស់​ធនាគារ និង​ភ្នាក់ងារ​ផ្ទ​រ​ប្រាក់​តាម​ផ្ទះ។

 

 

ប្រើប្រាស់​សេវា E-Cash អ្នកនឹង​ចំណេញ​ពេលវេលា កាត់បន្ថយ​ស្ត្រេ​ស  ព្រោះ​មិនចាំបាច់​ត្រូវធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដើម្បី​ផ្ញើ​ប្រាក់​ទៀតឡើយ។ លក្ខខណ្ឌ​នេះ​សក្តិសម​​បំផុត​សម្រាប់​មនុស្ស​សម័យថ្មី ដែល​កំពុង​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន ហើយ​ជាប់រវល់​នឹង​ការងារ ឬ​ការសិក្សា​ជាប្រចាំ ។

តើ​ពេលនេះ​អ្នក​ចាប់អារម្មណ៍​ពី​សេវា E-Cash ហើយ​ឬ​នៅ?

 

 

ដើម្បី​កាន់តែច្បាស់​ពី​សារប្រយោជន៍​របស់​សេវា​នេះ អ្នកយកព័ត៌មាន​រប​ស់ Sabay  បាន​ជួប​សាកសួរ​ព័ត៌មាន​លម្អិត​ជាច្រើន​ទៀត​ពាក់ព័ន្ធ​នឹង​សេវា E-Cash ជាមួយ​លោក  Igor Zimarev ប្រធាន​ផ្នែក​ទីផ្សារ របស់​ធនាគារ ABA ៖

 

សំណួរ ១. តើ​ហេតុអ្វី​បានជា​ធនាគារ​ABA បង្កើត​ឲ្យ​មាន​សេវា E-Cashនេះ ? ព្រោះ​យើង​ជា​ធនាគារ​ដែលមាន​យុទ្ធសាស្ត្រ​រយៈពេល​វែង​ផ្តោតលើ​ការផ្តល់សេវា​ធនាគារ​តាម​ប្រព័ន្ធ​ឌីជីថល  ដោយ​ចាត់ទុក សុវត្ថិភាព និង ភាពងាយស្រួល​របស់​អតិថិជន​ជា​អាទិភាព  ។

 

ដូច្នេះ​យើង​បង្កើត​E-Cash ឡើងជា​កម្មវិធី​ដំបូងបង្អស់​នៅ​កម្ពុជា ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ធ្វើ​ប្រតិបត្តិ​ការផ្ញើ​ប្រាក់​ដោយ​ខ្លួនឯង​ផ្ទាល់​ក្នុង​ទូរស័ព្ទដៃ​ពី​គ្រប់​ទីកន្លែង និង គ្រប់ពេលវេលា ទៅកាន់​អ្នក​ដែល​មិនមាន​គណនី​ធនា​គារ  ហើយ​គេ​អាច​ដក​ប្រា​ក់បាន​គ្រប់ពេលវេលា​នៅតាម​ទូATM របស់​ធនាគារ​​ABA  ។សេវា​នេះ​ក៏​អាច​ឲ្យ​អតិថិជន ABA ដក​ប្រាក់​យ៉ាង​ងាយ​ស្រួល​ដោយមិនចាំបាច់​ប្រើ​កាត ATM ឡើយ ក្នុងករណី​បន្ទាន់​ណាមួយ ។

 

សំណួរ  ២. តើ E-Cash  មានគុណ​សម្បត្តិ​អ្វីខ្លះ​ខុសប្លែក​ពី​សេវា​ផ្ញើ​ប្រាក់​ផ្សេងទៀត​ក្នុង​ទីផ្សារ កម្ពុជា​បច្ចុប្បន្ន? E-Cash មាន​ភាព​លេចធ្លោ​ខុសប្លែក​ពី​គេ ដូចជា ៖ -   អតិថិជន ABA គ្រាន់តែ​ចុច​ទូរស័ព្ទ​នៅ​កន្លែង​ណាក៏ដោយ ក៏​អាច​ផ្ញើ​ប្រាក់​ទៅកាន់​មនុស្ស​ម្នាក់​ផ្សេងទៀត​បាន

  •   អ្នកទទួល​ប្រាក់ អាច​ទៅ​ដក​សាច់ប្រាក់​នៅតាម​ទូABA ATM  ដែល​នៅ​ជិត​ផ្ទះ​គេ​បំផុត ម៉ោង​ណា​ក៏បាន​ដែរ -   អ្នក​ដក​ប្រាក់​មិន​តម្រូវ​ឲ្យ​មាន​គណនី ABA ឡើយ -   ករណី​អ្នក​មិនមាន​កាបូប​លុយ​ជាប់​ខ្លួន  ក៏​អាច​ប្រើ​សេវា​នេះ​ដើម្បី​ដក​ប្រាក់​ប្រើប្រាស់​បានដែរ  ដោយ​គ្រាន់តែ​ចុច​ទូរស័ព្ទ ហើយ​ទៅ​ដក​ប្រាក់​នៅតាម ABA ATM ព្រោះ​ប្រើប្រាស់​សេវា​នេះ​មិន​ទាមទារ​ឲ្យ​ប្រើ​កាត​ធនាគារ​ឡើយ -    ទោះជា​ប្រតិ​ប​ត្តិ​ការ​ធ្វើតាម​ទូរស័ព្ទដៃ​ក៏ដោយ តែ​សុវត្ថិភាព​ត្រូវបាន​ធានា១០០% ព្រោះ  គ្មាន​ព័ត៌មាន​ប្រតិបត្តិការ​ណាមួយ ឬ ព័ត៌មាន​លម្អិត​​ក្នុង​គណនី​របស់​អ្នក ត្រូវបាន​រក្សាទុក​នៅលើ​ទូរស័ព្ទដៃ ឬ​ស៊ីម​កាត​ឡើយ។

 

សំណួរ  ៣. តើ E-Cash  ដែល​អាច​ដក​ប្រា​ក់ដោយ​មិនបាច់​ប្រើ​កាត​នេះ ធានា​សុវត្ថិភាព​បាន​ដោយ​របៀប​ណា?  សុវត្ថិភាព​ត្រូវបាន​ធានា១០០% ព្រោះ​ក្រៅពី​មាន​លេខ​សម្ងាត់៦ខ្ទង់  អ្នកទទួល​និង​ដក​ប្រាក់​តម្រូវ​ឲ្យ​ផ្តល់ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ថែមទាំង​ត្រូវ​គ្នា​ជាមួយ​ព័ត៌មាន​ផ្តល់​ដោយ​អ្នក​ផ្ញើ ទើប​អាច​ដក​លុយ​បាន។  ព័ត៌មាន​ដែល​ត្រូវបំពេញ រួមមាន លេខ​សម្ងាត់ លេខ​ទូរស័ព្ទ និង​ចំនួន​ទឹកប្រាក់​ជាក់លាក់។

 

សំណួរ  ៤.តើ​ការប្រើ E-Cash គិតលុយ​ដែរឬទេ? រាល់​ការប្រើប្រាស់​សេវា E-Cash ម្តង គិត​ប្រាក់០.៥០ដុល្លារ ស្មើ​ប្រមាណ២០០០រៀល ប៉ុណ្ណោះ ក្នុង​ទឹកប្រាក់​ចាប់​ពី​១០ដុល្លារ ដល់ ២០០ដុល្លារ។

 

សំណួរ  ៥. ដើម្បី​អាច​ប្រើ​សេវា E-Cash បាន តើ​ត្រូវធ្វើ​ដូចម្តេចខ្លះ? ច្បាស់​ណាស់!  ជាដំបូង​អ្នក​ត្រូវមាន​គណនីធនាគារ ABA  ហើយ​អ្នក​ត្រូវ​ប្រើ ABA Mobile App ដើម្បី​អាច​ចូល​ប្រើ​មុខងារ E-Cash តាមរយៈ​ទូរស័ព្ទដៃ​បាន។ វីដេអូ​ខាងក្រោម​នឹង​បង្ហាញ​ពី​វិធី​ប្រើ​សេវា E-Cash របស់​ធនាគារ ABA ៖

 

 

E-Cash ចាត់ទុក​សុវត្ថិភាព និង ភាពងាយស្រួល​របស់លោក​អ្នកជា​អាទិភាព!!

សម្រាប់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង E-Cash របស់​ធនាគារ​ABA អ្នក​អាច​ទូរស័ព្ទ​មក​លេខ 023 22 53 33 ឬ​ងាយស្រួល​បំផុត​ដោយ​គ្រាន់តែ​ចូលទៅ​កាន់​វិ​ប​សាយ​ផ្លូវការ​របស់​ធនាគារ ABA E-Cash សូម​ចុច​ទីនេះ ៕

 

អត្ថបទៈ លីដា