ប្រាក់ មុន្នីឧត្តម ​បន្សល់​ពាក្យ​មួយ​ឃ្លា ​ក្រោយ​បាន​ឱកាស​មាស​តែ​ធ្វើ​មិន​សម្រេច

  • 2016-09-02 16:17:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“So sorry for my chance” ​ជា​ពាក្យ​មួយ​ឃ្លា ដែល​ ប្រាក់ មុន្នីឧត្តម បង្ហោះ​លើ​បណ្ដាញ​សង្គម​ដើម្បី​បញ្ជាក់​ទៅ​អ្នក​គាំទ្រ​ថា​ខ្លួន​ពិត​ជា​សោកស្ដាយ​ចំពោះ​ឱកាស​មាស​មួយ​អំឡុង​ការ​ប្រកួត​កាល​ពី​យប់មិញ​នេះ។

 

 

ខ្សែ​ប្រយុទ្ធ ប្រាក់ មុន្នីឧត្តម ​មាន​ឱកាស​មាស​មួយ​ក្នុង​ការ​ជំនួប​មិត្តភាព​អន្តរជាតិ រវាង​ហុងកុង​និង​កម្ពុជា​កាល​ពី​យប់មិញ​នេះ ប៉ុន្តែ​រូបគេ​ភ្លាត់​ទាត់​ចំ​ខ្សែ​ការពារ​ ទើប​មិន​អាច​រក​គ្រាប់​បាល់​តាម​ស្មើ ៣-៣ ​បាន​នៅ​តង់​ទី​២ ​។ ខណៈ​ដែល​ចុង​ក្រោយ​បែរ​ជា​ភ្លាត់​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​ដាក់​ថែម​មួយ​គ្រាប់​ទៀត ចប់​ការ​ប្រកួត​លទ្ធផល ៤-២ ​ទៅ​វិញ។

 

ចំពោះ​ការ​មិន​សម្រេច​គ្រាប់​បាល់​របស់ ឧត្តម ​នេះ​បាន​ធ្វើ​ឱ្យ​រូបគេ​សោកស្ដាយ ​ហើយ​ក៏​សូម​ទោស​ចំពោះ​អ្នក​គាំទ្រ​កម្ពុជា​រាប់​ម៉ឺន​នាក់​ដែល​កំពុង​ទស្សនា​នា​គ្រា​ប្រកួត​យប់មិញ​នេះ​ផង​ដែរ។ អារម្មណ៍​ដូច​គ្នា​នេះ​ដែរ ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​បញ្ចេញ​ទស្សនៈ​ថា​វា​មិនមែន​ជា​បញ្ហា​នោះ​ទេ ខ្សែ​ប្រយុទ្ធ​រូប​ណា​ក៏​ធ្លាប់​មាន​រឿង​នេះ​ដែរ សូម្បី Cristiano Ronaldo ​ឬ Lionel Messi ​ក៏​ដោយ។

 

 

កម្ពុជា​នឹង​ជួប​ក្រុម​ហុងកុង​ម្ដង​ទៀត នៅ​ថ្ងៃ​ទី​៦​ខែ​តុលា​ឆ្នាំ​២០១៦​ខាង​មុខ​នេះ ​បន្ទាប់​ពី​ក្រុម​កម្ពុជា​ធ្វើ​ការ​បោះជំរំ​ហ្វឹកហាត់​នៅ​សិង្ហបុរី​រួច។ ដោយ​ការ​ប្រកួត​មិត្តភាព​នេះ ជា​ការ​ដកស្រង់​បទពិសោធន៍​សម្រាប់​កម្ពុជា ​ត្រៀម​ប្រកួត​វគ្គ​ជម្រុះ​ដំបូង​ពាន​រង្វាន់​នៅ​តំបន់​អាស៊ាន​ AFF Suzuki Cup 2016 ​មាន​៤​ប្រទេស​រួម​មាន កម្ពុជា ឡាវ ប្រ៊ុយណេ ​និង​ទីម័រ។ ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៥​ខែ​តុលា រហូត​ដល់​ថ្ងៃ​ទី​២១​ខែ​តុលា​ឆ្នាំ​២០១៦​នេះ៕

 

អត្ថបទ៖ មុន្នី រម្យ

អត្ថបទពេញនិយម
អត្ថបទថ្មី