ប្លែក​ភ្នែក! ​រូប​ភាព​និង​វីដេអូ​ក្រៅ​ឆាក​ខ្លះ​ៗពី​​រឿង “Train to Busan”

  • 2016-09-05 18:10:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​បែប​លង​បន្លាច ​ខ្មោច zombie របស់​ប្រទេស​កូរ៉េ​ខាងត្បូង “Train to Busan” ឬ “រថភ្លើង​ទៅ​ប៊ូសាន” កំពុង​វាយ​លុក​ខ្លាំង​ក្នុង​ទីផ្សារ​ភាពយន្ត​ក្នុង​តំបន់​អាស៊ី​​និង​ប្រទេស​កូរ៉េ​ខាងត្បូង​ផ្ទាល់​។ គិត​មក​ដល់​ពេល​នេះ​ភាពយន្ត​ខ្នាត​ធំ​លើក​ទី​១​របស់​អ្នក​ដឹកនាំ​រឿង​លោក​ Yeon Sang-ho បាន​រក​ប្រាក់​ចំណូល​៨០,២​លាន​ដុល្លារ​ហើយ។

 

 

ក្នុង​នាម​ជា​ភាពយន្ត​ខ្មោច zombie ដែល​ល្អ​ជាង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ “Train to Busan” បាន​បំបែក​កំណត់ត្រា​ភាពយន្ត​កូរ៉េ​​ទី​១​ក្នុង​ឆ្នាំ​២០១៦ ដែល​​មាន​អ្នក​ទស្សនា​ទិញ​សំបុត្រ​ជាង​១០​លាន​សន្លឹក។ ប្រិយមិត្ត​ដែល​បាន​ទស្សនា​ភាពយន្ត​នេះ​ហើយ​ប្រាកដ​ជា​ជក់ចិត្ត ប៉ុន្តែ​ពេល​នេះ​​បង្វែរ​អារម្មណ៍​​​មក​មើល​រូបភាព​និង​ការ​ថត​ឈុត​ក្រៅ​ឆាក​វិញ ក៏​មាន​ភាព​ប្លែក​មិន​ធម្មតា​ដែរ។

 

តាម​រូប​ខាងក្រោម​ក្រៅ​ពី​ថត​នៅ​ទិដ្ឋភាព​ខាងក្រៅ “Train to Busan” ក៏​មាន​រៀបចំ​ថត​ក្នុង​ស្ទូឌីយូ​ ខណៈ​រូប​ខ្លះ​មើល​ទៅ​ហួសចិត្ត​ដែរ។ ចំពោះ​វីដេអូ​វិញ តួ​នីមួយ​ៗ​ប្រឹង​សម្ដែង​អស់​ពី​ចិត្ត រហូត​ដល់​មាន​របួស​ស្នាម​ទៀត៕​

 

 

 

 

 

 

 

វីដេអូឈុតក្រៅឆាក

 

 

ចុចអាន៖“រថភ្លើង​ទៅ​ប៊ូសាន” ក្លាយ​ជា​ភាពយន្ត​កូរ៉េ​រក​ចំណូល​បាន​ច្រើន​បំផុត​នៅ​វៀតណាម

 

ដោយ៖ ហេង សុធារិទ្ធិ ប្រភព៖ Youtube, Wiki​​