iPhone ចេញថ្មីម្តងៗចិត្តចេះតែចង់បាន តែលទ្ធភាពទៅមិនរួច ពិតអត់?
- 2016-09-07 16:46:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone ចេញថ្មីម្តងៗចិត្តចេះតែចង់បាន តែលទ្ធភាពទៅមិនរួច ពិតអត់?
ចន្លោះមិនឃើញ
កំពុងអង្គុយលើបង់ក្រោមម្លប់ឈើតែម្នាក់ឯងនៅខាងមុខសាលា បញ្ញាសាស្រ្តម្ដុំវិមានឯករាជ្យ កញ្ញាវរលក្ខណ៍ប្រាប់ថា ពេល iPhone ចេញថ្មីម្តងៗចិត្តចេះតែចង់បាន តែលទ្ធភាពមិនអាចទៅរួច។
កញ្ញាសម្បុរខ្មៅស្រអែម ដែលមាន iPhone 6 Plus កាន់ក្នុងដៃផងនោះ បានបន្តថា iPhone ចេញថ្មីម្ដងៗមានពណ៍គួរឲ្យទាក់ចិត្តមែនទែន។ ប៉ុន្តែបើតម្លៃវិញក៏មិនថោកដែរ ធ្វើឲ្យកញ្ញានិងអ្នកប្រើប្រាស់ជាច្រើនទៀត រារែកចិត្តក្នុងការត្រូវចំណាយថវិកាដ៏ខ្ពស់ដើម្បីបានទូរសព្ទដ៏ឡូយឆាយនេះ។
មិនខុសគ្នានេះដែរ យុវជន ដាណេត ដែលកំពុងអង្គុយក្បែរនោះ ក៏បន្ទរការចាប់អារម្មណ៍ដែរថា iPhone ចេញម្តងៗមានអ្នកគាំទ្រភ្ល្លូកទឹកភ្លូកដី។
យុវជនរូបនេះថា iPhone ជាទូរសព្ទលំដាប់កំពូលដែលមានការពេញនិយមបំផុត តែយុវជនរូបនេះទទួលស្គាល់ថា តម្លៃដ៏ខ្ពស់ធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើនបានត្រឹមតែស្រមៃ មិនអាចមានលទ្ធភាពទិញទូរសព្ទដ៏ទំនើបនេះបាន។
iPhone 7 ពណ៌ខៀវក្រមៅ កាមេរ៉ាភ្លោះ (រូបលេចធ្លាយ)
ចំណែកយុវតី ស្រីនិច ក៏ជាអ្នកគាំទ្រនិងប្រាថ្នាចង់បានទូរសព្ទ iPhone ជាកម្មសិទ្ធិដែរ។ កញ្ញាថា iPhone ជាទូរសព្ទដែលទទួលការពេញនិយម ទាំងការរចនា បច្ចេកវិទ្យា ក៏ដូចជា ការឌីហ្សាញរូបរាងស្រស់ឆើត សុទ្ធតែទាក់ចិត្តអ្នកប្រើ។ យ៉ាងណា យុវតីរូបនេះថា អ្នកប្រើប្រាស់ជាច្រើនមិនមានលទ្ធភាពទិញទូរសព្ទដ៏ទំនើបនេះប្រើ ដោយសារតម្លៃដ៏សែនថ្លៃ ធ្វើឲ្យអ្នកប្រើប្រាស់មានចិត្តចង់បាន ត្រូវពិចារណាយ៉ាងម៉ត់ចត់។
iPhone 7 និង 7 plus ជា iPhone ជំនាន់ថ្មី នឹងបង្ហាញខ្លួននៅរាត្រីនេះម៉ោង ១២យប់ នៅកម្ពុជា ក្នុងព្រឹត្តិការណ៍សម្ពោធជាផ្លូវការប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple។
ប្រិយមិត្តណាខ្លះ ទន្ទឹងរង់ចាំ iPhone 7 និង 7 plus ចេញយប់នេះ?
អត្ថបទ៖ រក្សា