Sabay ត្រៀម​ផ្ដល់​ដំណឹង​សម្បូរ​បែប​ ទូទាំង​ប្រទេស​តាម​រយៈ "ផ្លូវ​ទៅ​ស្រុក"

  • 2016-09-09 13:00:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវ​ទៅ​ស្រុក​គឺជា​អ្វី? វា​គឺជា​ឈ្មោះ​គម្រោង​​មួយ​ដែល​ Sabay នឹង​ផ្ដើម​យុទ្ធនាការជាកញ្ចប់​​រយៈពេល៣ខែ ដើម្បី​ស្វែង​រក​រឿងរ៉ាវ​អាថ៌កំបាំង​គ្រប់​បែប​យ៉ាង​នៅ​តាម​ភូមិ ស្រុក​ ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ចេញ​ផ្សាយ​ឲ្យ​គ្រប់​គ្នា​បាន​ដឹង។

 

 

ជាផ្នែក​មួយ​នៃ​ការ​ចូលរួម​លើក​កម្ពស់​មុខមាត់​កម្ពុជា សារព័ត៌មាន​អនឡាញ​​ភាសា​ជាតិ​ Sabay News ដែល​ស្ថិត​ក្រោម​ស្លាក​យីហោ​​របស់​ក្រុម​ហ៊ុន Sabay Digital Corporation បាន​បោះ​ទៅ​មុខ​មួយ​ជំហាន​ទៀតហើយ ​ដោយ​នឹង​ធ្វើ​ដំណើរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ គ្រប់២៥រាជធានី-ខេត្ត ដើម្បី​ចេញផ្សាយ​ដ៏​សម្បូរ​បែប​ព័ត៌មាន​អំពី៖

 

-ប្រវត្តិសាស្ត្រ -សិល្បៈ វប្បធម៌ ប្រពៃណី -សក្ដានុពល​សេដ្ឋកិច្ច ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ -មុខម្ហូប​តាម​តំបន់ -ជំនឿ​ប្លែកៗ -រមណីយដ្ឋាន​ស្រស់​ស្អាត​នានា ទាំង​បែប​ធម្មជាតិ​ និង កែច្នៃ របស់​កម្ពុជា ជូន​ទាំង​ភ្ញៀវ​ជាតិ និង អន្តរជាតិ។

  ផ្លូវ​ទៅ​ស្រុក នឹង​ចាប់​ផ្ដើម​យុទ្ធនាការ​របស់​ខ្លួន​ក្នុង​ពេល​ឆាប់​ៗ​នេះ ដោយ​ក្រុម​ការងារ Sabay បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ ដើម្បី​ស្វែងរក​ព័ត៌មាន​ថ្មីៗ​ប្លែកៗ នៅ​តំបន់​គោលដៅ​សំខាន់ៗ​ទូទាំង​ប្រទេស​កម្ពុជា ជូន​ប្រិយមិត្ត​ ដែល​តែង​តែ​គាំទ្រ​ វិបសាយ​ Sabay ដែល​ធ្វើ​ឲ្យ​បណ្ដាញ​ព័ត៌មាន​អនឡាញ​មួយ​នេះ​កំពុង​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕  

អត្ថបទថ្មី