Apple ឈប់​ផលិត iPhone 6 និង 6 Plus ​ទៀត​ហើយ

  • 2016-09-09 16:21:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​ Apple បាន​ប្រកាស​ថា​នឹង​ឈប់​ផលិត​ iPhone 6 និង 6 Plus ត​ទៀត​ហើយ។ ត្បិត​ថា​ទូរសព្ទ​ទាំង​ពីរ​ម៉ូដែល​នៅ​តែ​ទទួល​បាន​ការ​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន​ ប៉ុន្តែ​​ក្រុមហ៊ុន​បាន​សម្រេច​ដក​ទូរសព្ទ​ទាំង​ពីរ​ចេញ​ពី​ខ្សែ​សង្វាក់​ផលិតកម្ម​របស់​ខ្លួន។

បច្ចុប្បន្ន​មាន​ iPhone តែ​ ៥ ម៉ូដែល​ប៉ុណ្ណោះ​ដែល​ Apple បញ្ចេញ​លក់​លើ​ទីផ្សារ​ រួម​មាន​ iPhone SE, iPhone 6s, iPhone 6s Plus, iPhone 7 និង iPhone 7 Plus។ ចំពោះ​ iPhone 6s និង 6s Plus មាន​ការ​ប្រែ​ប្រួល​បន្តិច ​ដោយ​លែង​មាន​ជម្រើស​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ១៦ GB ត​ទៀត​ហើយ​ ​ជំនួស​មក​វិញ​នូវ​ជម្រើស​ ៣២ GB និង ១២៨ GB៕

 

ចុច​អាន៖ ប្រកាស​ iPhone 7 ភ្លាម Apple ទម្លាក់​ថ្លៃ​ iPhone 6s និង​ SE ភ្លាម!

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ RedmondPie​​