មូលហេតុនៅពីក្រោយ iPhone មកដល់ខ្មែរលក់ថ្លៃកប់ក្តោង
- 2016-09-12 13:00:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុនៅពីក្រោយ iPhone មកដល់ខ្មែរលក់ថ្លៃកប់ក្តោង
ចន្លោះមិនឃើញ
ល្បី iPhone លក់នៅស្រុកខ្មែរថ្លៃ នៅពេលចេញលក់ថ្ងៃដំបូង។ ថ្លៃយ៉ាងណា ក៏មានអតិថិជនហូរហែរង់ចាំទិញ ទោះបីត្រូវបង់ក្នុងតម្លៃមួយខ្ពស់ក៏ដោយ។
តាមម្ចាស់ហាងលក់ទូរសព្ទដ៏ធំមួយប្រាប់ថា iPhone ចេញលក់ថ្ងៃដំបូង ការផ្គត់ផ្គង់មិនចេះគ្រប់នោះទេ ដោយសារតម្រូវការច្រើន ហើយការលក់មានចំនួនកំណត់ អ្នកមកមុនបានមុន។
"មិនថាគេមិនថាយើងចង់ប្រើមុនគេ ដូច្នេះត្រូវប្រញាយគ្នា អ្នកខ្លះទាល់តែចំណាយខ្ពស់លើសតម្លៃធម្មតា"។
រាល់ពេល Apple ចេញលក់ iPhone ម្តងៗ មានអ្នកខ្លះត្រូវដេករង់ចាំជាច្រើនថ្ងៃដាច់បាយក្រហាយទឹក។ ដោយសារចង់តម្រូវចិត្តរបស់អតិថិជនទាន់ពេលវេលា ម្ចាស់ហាងមួយចំនួនបានប្រើប្រាស់បណ្តាញរបស់ខ្លួននៅក្រៅប្រទេស ដើម្បីស្វែងរកទិញកំពូលទូរសព្ទនេះយកមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុកទោះបីត្រូវចំណាយច្រើន។
លោកបានច្រានចោលមូលហេតុការបំប៉ោងតម្លៃដែលធ្វើឲ្យតម្លៃទូរសព្ទ iPhone ថ្លៃលើសទីផ្សារប្រទេសដទៃ។
ម្ចាស់ហាងរូបនេះថា ទោះបីមានអ្នកមួយចំនួនគិតថា ម្ចាស់ហាងនានាអាចកើបប្រាក់ចំណេញយ៉ាងក្រាស់ក្រែលពីអតិថិជនអ្នកមានៗដែលហ៊ានចំណាយលុយឥតក្រែង តែការចំណេញមិនច្រើនដូចការគិតនោះទេ ដោយសារការទិញចូលក៏ថ្លៃដែរនោះ។
នៅពេល Apple ចេញលក់នៅប្រទេសមួយចំនួន សឹងមិនដល់មួយថ្ងៃផងកំពូលទូរសព្ទនេះក៏មានលក់នៅទីផ្សារក្នុងស្រុក ហើយក៏លេចមុខអ្នកជាអ្នកមានស្តុកស្តម្ភ ដែលមកស្វះស្វែងរកទិញទូរសព្ទជំនាន់ថ្មីរបស់ Apple មុនគេ។
ចុចអាន៖ iPhone 7 និង 7 Plus លក់នៅវៀតណាមតម្លៃមិនក្រោមពាន់ដុល្លារ
អត្ថបទ៖ ប៊ុណ្ណារ៉ា