នីឡា ប្ដេជ្ញា​មិន​ចោល​ការ​សិក្សា​

  • 2016-09-15 16:45:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ទោះ​បី​ជា​ខ្ញុំ​រវល់​ការងារ​សិល្បៈ​ខ្លាំង​ប៉ុណ្ណា ក៏​ខ្ញុំ​មិន​ចោល​ការ​សិក្សា​ដែរ​”។ នីឡា កូន​តា​វ៉ិចទ័រ​ថ្លែង​ប្រាប់ Sabay។

 

 

អនាគត​កូន​ប្រសា​ស្រី​របស់​​ម្ចាស់​ក្រុម​ល្ខោន​ដ៏​ល្បី​ប្រចាំ​ខេត្ត​តាកែវ ភី សុគន្ធី បាន​បន្ត​ទៀត​ថា​ ទោះ​ជា​នាង​រវល់​ថត​ខ្លាំង​ប៉ុណ្ណា ក៏​នាង​ឆ្លៀត​ទៅ​សិក្សា​​ឲ្យ​បាន​យ៉ាងហោចណាស់​​មួយ​សប្ដាហ៍​ចូល​សាលា​បី​ ទៅ បួន​ថ្ងៃ​ដែរ​។ "មិន​អាច​ចោល​ការ​សិក្សា​បាន​ទេ​បង​អើយ ខ្ញុំ​នៅ​ក្មេង​ ការ​សិក្សា​នេះ​សំខាន់​ណាស់ ពេល​យើង​មាន​ចំណេះ​ដឹង​  យើង​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​យ៉ាង​ងាយ​ស្រួល ដោយ​មិន​បាច់​ពឹង​លើ​នរណា”។

 

តារា​សម្ដែង និង​កំប្លែង នីឡា បាន​បន្ត​ថា ​ធ្លាប់​មាន​អ្នក​គាំទ្រ​តែង​សួរ​ពី​បញ្ហា​ការ​សិក្សា​នេះ​ដែរ ព្រោះ​ឃើញ​នាង​បង្ហោះ​រូបភាព​លើ Facebook តែ​សកម្មភាព​ផ្សេង​ៗ​ក្នុង​វិស័យ​សិល្បៈ ​មិន​ដែល​ឃើញ​នាង​បង្ហាញ​ពី​សកម្មភាព​នានា​នៅ​ពេល​សិក្សា។ ទាក់ទិន​នឹង​ចម្ងល់​នេះ​ដែរ​តារា​ស្រី​វ័យ ១៧ ឆ្នាំ​ខាង​លើ​បាន​បញ្ជាក់​ថា "ពេល​ទៅ​សាលា​ខ្ញុំ​មិន​បង្ហោះ​រូប ព្រោះតែ​ចង់​ផ្ដោត​លើ​ការ​សិក្សា​តែ​មួយ​មុខ។”

 

នីឡា បាន​បញ្ជាក់​ថា​ចូល​វិស្សមកាល​ឆ្នាំ ២០១៦ - ២០១៧ ​នេះ​ នាង​រៀន​ថ្នាក់​ទី ១២ នៅ​សាលា​ឯកជន​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ៕

 

ចុចអាន៖ដឹង​អត់​ថា​គូ​ដណ្ដឹង នីឡា ធ្វើ​ការងារ​អ្វី?

 

អត្ថបទ៖ទ្រី រ៉ាវី