កម្មវិធី​ទូរសព្ទ CamScanner ស្កេន​ឯកសារ​តាម​ចិត្ត មិន​បាច់​ប្រើ​ម៉ាស៊ីន

  • 2016-09-19 17:03:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

CamScanner ជា​កម្មវិធី​ទូរសព្ទ មាន​តួនាទី​អាច​ស្កេន​ឯកសារ​គ្រប់​ប្រភេទ បាន​យ៉ាង​ល្អ​ដូច​ម៉ាស៊ីន​ស្កេន​ប្រើប្រាស់​នៅ​រោងពុម្ព​អ៊ីចឹង​ដែរ។

 

 

កម្មវិធី​នេះ​មាន​មុខងារ​សម្គាល់​ផ្ទៃ​ក្រដាស ដោយ​វា​កាត់​យក​តែ​ផ្ទៃ​ក្រដាស​ដែល​បាន​ស្កេន​ប៉ុណ្ណោះ ខុស​ពី​ការ​ថត​រូប​ប្រើ​កាមេរ៉ា​ទូរសព្ទ​ធម្មតា។ ពេល​ស្កេន​រួច អ្នក​អាច​សារ៉េ​មុខងារ Effect ដើម្បី​ឲ្យ​អក្សរ​កាន់​តែ​ដិត​និង​ច្បាស់។

 

នៅ​ពេល​ចង់​ព្រីន​ចេញ​មក​ក្រៅ មាន​មុខងារ​មួយ​ឈ្មោះ AirPrint ដែល​អាច​ភ្ជាប់​ទូរសព្ទ​ទៅ​នឹង​ម៉ាស៊ីន​ព្រីន​បាន​ដោយ​មិន​ប្រើ​ខ្សែ។

 

 

ឯកសារ​ដែល​បាន​ស្កេន​ដោយ CamScanner ហើយ អាច​ចែក​រំលែក​និង​ផ្ញើ​ម៉ែល​ទៅ​កាន់​អ្នក​ដទៃ​បាន​ភ្លាមៗ។ កាន់​តែ​ពិសេស CamScanner មាន​មុខងារ OCR ដែល​អាច​ស្កេន​អក្សរ​ទៅ​ជា​អត្ថបទ​បាន តែ​បើ​តាម​ការ​ធ្វើ​តេស្ត​របស់ Sabay មុខងារ​នេះ​ស្កេន​អក្សរ​បាន​ត្រូវ​ប្រហែល​ជាង ៨០ភាគរយ នៅ​មាន​កំហុស​ខ្លះ៕

 

ទាញ​យក CamScanner

 

 

អត្ថបទ៖ ប៉ែត ផាន់និត

ប្រភព៖ App Store