Galaxy C5 សមត្ថភាព​ខ្លាំង រាង​ស្រដៀង iPhone 6s តម្លៃតែ ៣៥០ ដុល្លារ

  • 2016-09-20 17:19:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy C5 ជាស្មាតហ្វូន​ធន់​កណ្ដាល​របស់ Samsung ដែលមាន​រាង​ស្លឹម​ស្អាត ទម្ងន់​ស្រាល និងមាន​បួន​ពណ៌​​គឺ​ទឹកប្រាក់​ ប្រផេះ​ ទឹកមាស​ និង​ផ្កាឈូក។ផ្នែក​ខាង​ក្រោយ C5 មើល​មួយ​ភ្លែត អាច​ច្រឡំ iPhone 6s ដោយ​សារ​ខ្សែ​អង់តែន​ខាង​​លើ​និង​ក្រោម។ ចំណែក​តម្លៃ​​វិញ​គឺ​ខុស​គ្នា​ទៅ​តាម​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ 32GB តម្លៃ​ប្រហែល​ ៣៥០ ដុល្លារ​ និង​ 64GB តម្លៃ​ប្រហែល​ ៣៩០ ដុល្លារ៕

 

 

ចំណុច​ពិសេសៗរួម ៦ ចំណុច៖

 

១) មាន​មុខងារ Answering and Ending Calls

អនុញ្ញាតិ​​ឲ្យ​អ្នក​ប្រើ​ប្រាស់​លើក​ទទួល​ទូរសព្ទ​បាន​​យ៉ាង​រហ័ស​ពេល​មាន​​ការ​បន្ទាន់ ដោយ​គ្រាន់​តែ​ចុច​លើ Home Button ជំនួស​​​ការ​ដោះសោរ​រួច​អូស​លើ​ផ្ទៃ​អេក្រង់​ទៅ​ឆ្វេង​ឬ​ទៅ​ស្ដាំ និង​កាត់បន្ថយ​ភាព​សឹក​ឆ្កួត​លើ​អេក្រង់​ទៀត​ផង។

 

 

២) មាន​មុខងារ UHQ Upscaler សម្រាប់​កំណត់​គុណភាព​សំឡេង

មុខ​ងារ​ផ្តល់​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​និយម​រៀន​ភ្លេង ឬ​កែ​ភ្លេង​តាម​ទូរសព្ទ​ដោយ​គ្រាន់​តែ​ភ្ជាប់​ជាមួយ​កម្មវិធី​ខ្លះៗ​ដែល​ទាញ​យក​ពី Play Store ដូច​ជា Sound Mixer ជា​ដើម។

 

 

៤) មាន​មុខ​ងារ Private Mode ដូច Secure Folder នៅ​លើ Note 7

មុខងារ​នេះ​ជួយ​ការពារ​ទូរសព្ទ​របស់​អ្នក​មិន​ឲ្យ​អ្នក​ដទៃ​ចូល​ទៅ​ប្រើប្រាស់​កម្មវិធី​ទូទៅ​បាន ឬ​និយាយ​ឲ្យ​ស្រួល​ស្តាប់​គឺ​ចាក់​សោរ​កម្មវិធី។

 

 

៤) មាន​មុខ​ងារ Capture Screen ថ្មី

ដោយ​គ្រាន់​តែ​អូស​របា​លើ ចុះ​ក្រោម​ហើយ​ធីក​យក Capture ជា​ការ​ស្រេច ឬ​កំណត់​ក្នុង Setting-> Advanced Setting-> Capturee ដើម្បី​ថតដោយ​គ្រាន់​តែ វាស​ដៃ​លើ​អេក្រង់ ឬ​ចុច​ប៊ូតុង Power ជាមួយ​នឹង Home Button ឲ្យ​​ជាប់​ក៏​បាន។

 

 

៥) Send SOS Message

មុខងារ​នេះ​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​ពេល​មាន​អាសន្ន​ម្ដងៗ ដោយ​គ្រាន់​តែ​​កំណត់​ចុច​​ប៊ូតុង Power តែ​មួយ​នោះ​វា​នឹង​លោត Message ផ្ដល់​ដំណឹង​បាន​ដឹង​ភ្លាមៗ​។

 

៦) Display

មុខងារ​នេះ​មាន​បួន ដែល​អាច​​​កំណត់​យក​មួយ​ណា​ក៏​បាន ដើម្បី​ការពារ​ភ្នែក​មិន​ឲ្យ​មាន​ពន្លឺ​ចាំង​ខ្លាំង​នៅ​ពេល​យប់ ​ដូច​មុខងារ Lowlight នៅ​លើ iPhone ដែរ។

 

ការ​រចនា​រូបរាង

Galaxy C5 រចនាបែប​ High​ End​ Smartphone​ ​មាន​តួរ​ស្រោប​ដោយ​លោ​ហះ​ធាតុ មាន​អេក្រង់​ទំហំ​ត្រឹម ៥,២ អ៊ីញ​ប្រភេទ Super AMOLED មានកម្រិតភាពច្បាស់ Full HD មាន​កម្រាស់​ស្តើង​ និង​ទម្ងន់ស្រាលស្រួល​​កាន់​ ​លើកលែងតែ​ផ្នែក​ខាង​មុខ​ដែល​ពាស​ដោយ​កញ្ចក់។

 

 

សមត្ថភាព​ប្រើប្រាស់​ទូទៅ

C5 បំពាក់ទ្រនាប់ស្កេនម្រាមដៃ នៅជាប់ប៊ូតុង Home មានបច្ចេកវិទ្យា សាកថ្មរហ័ស 3.0 របស់ QUALCOMM ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android Mashllow ជំនាន់​ទី ៦។ វា​បំពាក់​បន្ទះ​ឈីប Snapdragon 617 មានស៊ីភីយូ Octa-core ល្បឿន 1.5Ghz , RAM ៤GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ទំហំ​ ៣២GB និង ៦៤GB ដែល​អាច​បន្ថែម​​​មេមូរី​កាត​​ប្រភេទ Micro-SD ​បាន។ ចំណែក​ឯ​ថាមពល​ថ្មទំហំ 2600 mAh ប្រភេទ Li-Ion អាច​ប្រើ​បាន​មួយ​ថ្ងៃ​ពេញ ឯកាមេរ៉ា​ផ្នែក​ខាង​ក្រោយ​មាន​ទំហំ​ ១៦MP និង​ខាង​មុខ​ទំហំ​ ៨MP ដោយ​សុទ្ធ​តែ​មាន​ Aperture ទំហំ​ f/1.9 ដូច​គ្នា៕

 

 

តើ​ប្រិយមិត្ត​គិត​ថា Galaxy C5 កម្លាំង​ប៉ុណ្ណឹង​សាកសម​នឹងតម្លៃ​ដែរ​ទេ?

 

អត្ថបទ៖ រក្សា