សឹងមិនជឿលទ្ធផលត្រាំក្នុងទឹក iPhone 7 និង Galaxy S7
- 2016-09-20 18:07:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សឹងមិនជឿលទ្ធផលត្រាំក្នុងទឹក iPhone 7 និង Galaxy S7
ចន្លោះមិនឃើញ
ប្រិយមិត្តមួយចំនួនប្រហែលជាដឹងហើយថា iPhone 7 និង 7 Plus បំពាក់បច្ចេកវិទ្យាធន់នឹងទឹកកម្រិត IP67 ដែលអាចឲ្យត្រាំក្នុងទឹកជម្រៅ ១ ម៉ែត្រ បាន ៣០ នាទី។ ចំណែក Galaxy S7 វិញមានកម្រិត IP68 អាចនៅក្នុងទឹកជម្រៅ ១ ម៉ែត្រកន្លះ បាន ៣០ នាទី។
ដើម្បីចង់ដឹងពីភាពខុសប្លែកនៃកម្រិត IP67 និង IP68 គណនី YouTube ដ៏ល្បីឈ្មោះ EverythingApplePro បានបង្កើតការធ្វើតេស្តដោយត្រាំ iPhone 7 និង Galaxy S7 នៅក្នុងទឹកទន្លេ។ ការធ្វើតេស្តចែកចេញជាច្រើនដំណាក់កាល ដោយត្រាំទូរសព្ទទៅក្នុងជម្រៅជាច្រើនតង់រួមមាន ១,៥២ ម៉ែត្រ, ៣ ម៉ែត្រ, ៤,៥ ម៉ែត្រ, ៦ ម៉ែត្រ និង ៩ ម៉ែត្រ ហើយត្រាំមួយលើកៗមានរយៈពេល ៥ នាទី។
ទូរសព្ទទាំងពីរសុទ្ធតែអាចទ្រាំទ្រនឹងការធ្វើតេស្តត្រាំក្នុងទឹកខាងលើបាន ហេតុនេះទើបបង្ខំឲ្យមានការធ្វើតេស្តមួយតង់ទៀតគឺត្រាំនៅជម្រៅ ១០,៦៦ ម៉ែត្រ។ ជាលទ្ធផល iPhone 7 នៅតែអាចប្រើប្រាស់បានដូចធម្មតាទោះបីជាផ្នែកខាងក្រោមនៃអេក្រង់ហាក់មានបញ្ហាបន្តិចក្ដី ចំណែកឯ Galaxy S7 វិញបានរលត់បើកលែងចេញ៕
**យ៉ាងណា ប្រិយមិត្តមិនគួរសាកល្បងវិធីនេះដោយខ្លួនឯងនៅផ្ទះឡើយ។
ចុចអាន៖ Note 7 ប្រកួតល្បឿននឹង iPhone 7 លទ្ធផលយ៉ាងណាដែរ?
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ RedmondPie