SanDisk​ ​ចេញ​លក់​មេម៉ូរីកាត​ ​1TB​ ​តម្លៃ​ជាង​ ​១ ០០០​ ​ដុល្លារ

  • 2016-09-21 15:03:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ ​SanDisk​ ​ទើប​បញ្ចេញ​មេម៉ូរីកាត​ប្រភេទ​ ​SDXC​ ​ជំនាន់​ថ្មី​ដ៏​អស្ចារ្យ​របស់​ពួក​ដែល​មាន​សមត្ថភាព​អាច​ផ្ទុក​ទិន្នន័យ​បាន​ ​1TB​ ​(1000GB)។

 

 

មេម៉ូរី​ម៉ូដែល​នេះ​ ​មាន​ភ្ជាប់​មក​ជា​មួយ​បច្ចេកវិទ្យា​ថ្មី​ដែល​អាច​រក្សា​ ​និង​ទទួល​ទិន្នន័យ​បាន​ឆាប់​រហ័ស​ ​ដែល​ផលិត​សម្រាប់​ការ​រក្សា​រូបភាព​ដែល​មាន​ទំហំ​ធំ, វីដេអូ​ប្រភេទ​ ​4k​ ​និង​ជា​ពិសេស​រូបភាព​ ​ឬ​វីដេអូ​ប្រភេទ​ ​360​ ​ដឺក្រេ។

 

ចំពោះ​តម្លៃ​នឹង​ពេល​ចេញ​លក់​ ​SanDisk​ ​មិន​ទាន់​បង្ហើប​នៅ​ឡើយ​ទេ​ ​តែ​សម្រាប់​តម្លៃ​គេ​ជឿ​ថា​អាច​ជាង​ ​១ ០០០​ ​ព្រោះ​ ​SanDisk​ ​បាន​ចេញ​លក់​រួច​ហើយ​នូវ​មេម៉ូរីកាត​ប្រភេទ​នេះ​កាល​ពី​ឆ្នាំ​ ​២០១៤​ ​ម៉ូដែល​អាច​រក្សា​ទិន្នន័យ​ ​512GB​ ​ជា​មួយ​តម្លៃ​ ​៨០០​ ​ដុល្លារ៕

 

អាន​បន្ត​ ​៖​ ឡើង​សង្វៀន កាមេរ៉ា​ភ្លោះ iPhone 7 Plus, P9 Plus និង G5 មួយ​ណា​ខ្លាំង​ជាង?

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ ​petapixel

អត្ថបទថ្មី