រឿង “ស្រទន់មន្តស្នេហ៍” កំពុងសម្លឹងតារា Original Song
- 2016-09-21 17:03:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង “ស្រទន់មន្តស្នេហ៍” កំពុងសម្លឹងតារា Original Song
ចន្លោះមិនឃើញ
លោក មាស រស្មី ក្រុមការងារផលិតរឿង “ស្រទន់មន្តស្នេហ៍” បានឲ្យដឹងថា ខ្សែភាពយន្តខ្នាតធំនេះ នឹងមាននិពន្ធចម្រៀង Original បី-បួនបទ។ ដូច្នេះហើយ បច្ចុប្បន្នកំពុងសម្លឹងរកតារា Original Song ធ្វើឲ្យសាច់រឿងកាន់តែថ្មីប្លែកពីរឿងភាគដទៃ។
មាស រស្មី ដែលមានតួនាទីជា line producer របស់ studio 4 បានឲ្យដឹងថា លោកកំពុងតែសង្កេតលើតារាចម្រៀង Original មួយចំនួន ដើម្បីឲ្យពួកគេនិពន្ធ និងច្រៀងសម្រាប់រឿងភាគនេះ។ “ពេលនេះបងមានគម្រោងនៅក្នុងដៃហើយ ហើយក៏កំពុងតែសម្លឹងមើលតារាក្មេងៗដែលមានសមត្ថភាពផលិត Original song ក្នុងរឿង “ស្រទន់មន្តស្នេហ៍” ។”
លោកបន្តថា “ស្រទន់មន្តស្នេហ៍” គឺជារឿងប្រលោមលោកដ៏ល្បី ដូច្នេះហើយពេលផលិតជារឿងភាគ ត្រូវតែមានអ្វីដែលពិសេសៗជូនដល់អ្នកទស្សនា ជាពិសេស គឺចម្រៀងថ្មី និពន្ធឡើងដោយកូនខ្មែរពោរពេញគំនិតបង្កប់ដោយអត្ថន័យមិនចម្លងពីគេ។ "បងប្រហែលជាតម្រូវឲ្យមាន Original song បី បួនបទសម្រាប់រឿងនេះ។ តែចាំមើលបន្តសិន ព្រោះនេះជាជំហានបន្ទាប់ពីការថតរឿង”។
ក្រៅពី Original song ក្នុងរឿង “ស្រទន់មន្តស្នេហ៍” ក៏នឹងមានបង្ហាញពីសំលៀកបំពាក់ស្រស់ស្អាតជាច្រើន ដែលច្នៃដោយក្រុមជំនាញៗរបស់ក្នុងប្រទេសកម្ពុជា៕
អត្ថបទ៖ទ្រី រ៉ាវី