តារាស្រីដែលគេសង្ស័យថាជាអ្នកបំបែកស្នេហា Brad Pitt និងAngelina កំពុងមានផ្ទៃពោះ
- 2016-09-22 15:52:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាស្រីដែលគេសង្ស័យថាជាអ្នកបំបែកស្នេហា Brad Pitt និងAngelina កំពុងមានផ្ទៃពោះ
ចន្លោះមិនឃើញ
បើទោះជាទទួលស្គាល់ថាកំពុងមានកូនក៏ពិតមែន តែតារាសម្ដែង Marion Cotillard បានឲ្យដឹងថាកូននៅក្នុងផ្ទៃរបស់ខ្លួនមិនមែនជារបស់ Brad Pitt នោះឡើយ។
បន្ទាប់ពីគូស្នេហ៍តារាសម្ដែងល្បីឈ្មោះទូទាំងពិភពលោក Brad Pitt និងAngelina Jolie មានព័ត៌មានបែកបាក់គ្នាមក តារាសម្ដែងជនជាតិបារាំង Marion Cotillard ត្រូវបានបណ្ដាញព័ត៌មានតូចធំរាយការណ៍ថានាងគឺមូលហេតុដើមទងនៃការប្រេះស្រាំមួយនេះ។ ខណៈពេលដែលខ្លួនកំពុងក្លាយជាជនរងគ្រោះត្រូវគេចោទថាជាជនទី៣ក្នុងស្នេហារបស់អ្នកដទៃនោះ ស្រីស្អាតវ័យ៤០បានចេញមកបកស្រាយនូវរាល់មន្ទិលសង្ស័យទាំងឡាយ។
Marion និងBrad Pitt ជួបគ្នាក្នុងរឿង "Allied"
ម្ចាស់ពានរង្វាន់ Oscar បានសរសេរនៅលើ Instagram របស់ខ្លួនថា៖ "នេះគឺជាការបកស្រាយលើកទី១ក៏ដូចជាតែមួយគត់ពាក់ព័ន្ធនឹងព័ត៌មានដែលបានផ្ទុះឡើងក្នុងរយៈពេល២៤ម៉ោងនេះទាក់ទងនឹងរូបខ្ញុំ។ ខ្ញុំមិនដែលបញ្ចេញមតិទាក់ទងនឹងរឿងដូចនេះទេ តែរឿងនេះបានដើរហួសកំណត់ហើយ ហើយវាកំពុងធ្វើឲ្យប៉ះពាល់ដល់មនុស្សដែលខ្ញុំស្រលាញ់"។
Marion បានឲ្យដឹងបន្ថែមថានាងកំពុងពពោះកូនទី២ហើយឪពុករបស់កូននេះមិន Brad Pitt នោះឡើយ ដោយវាជាកូនរបស់តារាសម្ដែង Guillaume ដែលជាមិត្តប្រុសយូរឆ្នាំរបស់ខ្លួន ហើយលោកគឺជាបុរសតែមួយគត់ដែលនាងស្រលាញ់។ នៅទីបញ្ចប់ តួរឿង "Bat Man” បានជូនពរឲ្យ Brad Pitt និងAngelina Jolie នឹងមានសុខសន្តិភាពខណៈពេលដ៏ជ្រួលច្របល់នេះ៕
Brad Pitt និង Cotillard ពេលសម្ដែងរឿងជាមួយគ្នា
Marion និងមិត្តប្រុស
សាររបស់ Marion
ចុចអាន៖ពីក្រោយបណ្ដឹងលែងលះគួរឲ្យភ្ញាក់ផ្អើលរបស់ Angelina Jolie និង Brad Pitt
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖dailymail