វត្តនៅលើភ្នំជីសូរ្យ ត្រណមទូងស្គរធំ ខ្លាចមានមនុស្សស្លាប់
- 2016-09-23 16:13:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វត្តនៅលើភ្នំជីសូរ្យ ត្រណមទូងស្គរធំ ខ្លាចមានមនុស្សស្លាប់
ចន្លោះមិនឃើញ
តាមប្រពៃណីព្រះពុទ្ធសាសនា នៅរដូវចូលព្រះវស្សា វត្តទាំងអស់ទូទាំងប្រទេសកម្ពុជាតែងតែមានការទូងស្គរ ដើម្បីជាសញ្ញាមួយ បញ្ជាក់ប្រាប់ប្រជាជនក៏ដូចជាព្រះសង្ឃឲ្យដឹងពីសញ្ញារឿងរ៉ាវអ្វីមួយ។
ទូងស្គរម៉ោង៤ ឬ៥ ព្រឹកជាសញ្ញាប្រាប់ឲ្យអ្នកស្រុក ក្រោកទៅធ្វើស្រែចម្ការ ចំពោះព្រះសង្ឃវិញ និមន្តសូត្រធម៌ ។ ចំណែកទូងស្គរម៉ោង៥ ល្ងាចវិញ ជាសញ្ញា ដាស់ឲ្យអ្នកស្រុក ប្រញាប់ត្រឡប់ឡើងពីធ្វើស្រែវិញ មកចូលផ្ទះសម្បែង ចំពោះព្រះសង្ឃវិញ ត្រៀមចូលព្រះវិហារ។
តាមការឲ្យដឹងពីលោកតា ខាត់ សុខ សមាជិកឆ្មាំប្រាសាទ និងជាប្រធានគណៈកម្មការវត្ត "ភ្នំគិរីសោភណ្ឌភ្នំជីសូរ្យ" ដែលស្ថិតក្នុងលើភ្នំជីសូរ្យ ខុសពីវត្តផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ដោយវត្តមួយនេះមានរឿងរ៉ាវត្រណមមិនឲ្យទូងស្គរធំឡើយ ត្បិតអីចាស់បុរាណបានប្រាប់ថា បើហ៊ានតែអ្នកស្រុកឮសំឡេងស្គរធំ ចេញពីលើភ្នំជីសូរ្យនេះ នឹងកើតមានទុក្ខភ័យ កើតជំងឺរហូតដល់ស្លាប់។ មានន័យថា សំឡេងស្គរធំ ចេញពីលើភ្នំជីសូរ្យនេះ ដល់ណា ស្លាប់មនុស្សដល់ទីកន្លែងនោះ ជាហេតុធ្វើឲ្យទីអារាមមួយនេះ ត្រណមទូងស្គរធំរហូតដល់បច្ចុប្បន្ន។ ដូច្នេះ បច្ចុប្បន្នវត្ត "ភ្នំគិរីសោភណ្ឌភ្នំជីសូរ្យ" យកស្គរតូច និង ឃ្មោះ ជំនួសស្គរធំ ដោយសំឡេងនោះ គ្រាន់តែឮជុំវិញបរិវេណនោះតែប៉ុណ្ណោះ។
សូមចុចអាន៖ <a title="អាថ៌កំបាំងរូងភ្នំជីសូរ្យ ធ្លាយដល់ភ្នំស្រង់" href="http://news.sabay.com.kh/article/843335">អាថ៌កំបាំងរូងភ្នំជីសូរ្យ ធ្លាយដល់ភ្នំស្រង់
លោកតា ខាត់ សុខ សមាជិកឆ្មាំប្រាសាទ និងជាប្រធានគណៈកម្មការវត្ត "ភ្នំគិរីសោភណ្ឌភ្នំជីសូរ្យ"
សូមស្ដាប់លោកតា ខាត់ សុខ ការរៀបរាប់ពីត្រណមទាំងនោះ៖
ចង់ដឹងព័ត៌មានជាច្រើនទៀតក្នុងខេត្តតាកែវ ចុចអានត្រង់នេះ
អត្ថបទ៖ ខុត សីហា