ណា សាឌី ជាប់បំរាមឪពុកម្តាយ
- 2016-09-22 16:45:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណា សាឌី ជាប់បំរាមឪពុកម្តាយ
ចន្លោះមិនឃើញ
អតីត Freshie girl ឆ្នាំ២០១៤ ណា សាឌី ត្រូវបានឪពុកម្តាយហាមឃាត់មិនឲ្យសម្តែងនៅក្នុងឈុតឆាកឱបថើបនោះទេ ដោយសារតែឪពុកម្តាយរបស់នាងគិតថា រូបនាងនៅក្មេងខ្ចីនៅឡើយ។ នេះបើតាម កញ្ញា ណា សាឌី បញ្ជាក់ប្រាប់ Sabay។
តារាសម្តែងវ័យ២០ឆ្នាំខាងលើ ថ្លែង ៖ "ចាសបងប៉ាម៉ាក់ខ្ញុំ មិនឲ្យខ្ញុំសម្តែងនៅក្នុងឈុតឆាកឱបថើប សម្រាប់ខ្ញុំផ្ទាល់ ក៏ខ្ញុំមិនហ៊ានសម្តែងដែរ ព្រោះខ្ញុំនៅក្មេងអត់ហ៊ាន ថតឈុតឆាកបែបហ្នឹងទេបង ណាមួយខ្ញុំអៀនច្រើនផង គឺមិនហ៊ានថតតែម្តងបង តែបើគ្រាន់តែសម្តែងធម្មតាគ្មានឈុតទាំងនោះខ្ញុំសម្តែង"។
បន្ទាប់ពីកញ្ញា ណា សាឌី បានចូលប្រឡូកសិល្បៈជាងមួយឆ្នាំកន្លះមកនេះនាងមានឱកាសបានថតខ្សែភាពយន្តភាគសម្រាប់បញ្ចាំងស្ថានីយទូរទស្សន៍ប៉ុស្តិ៍បាយ័នចំនួន២រឿងមកហើយ រឿងទី១របស់នាង "សុបិន្តស្នេហ៍យុវវ័យ" និងរឿងទី២"ព្យុះចិត្តអ្នកលែង" កំពុងដំណើការថត។
នៅក្នុងរឿងទាំងពីរខាងលើនេះក៏គ្មានឈុតឆាកណាមួយតម្រូវឲ្យនាងសម្តែងឱបថើបនោះដែរ។ស្របពេល ឪពុក ម្តាយរបស់នាងក៏បានហាមប្រាមមិនឲ្យសម្តែងនៅក្នុងរឿងឱបថើប។ ណា សាឌី ថ្លែងប្រាប់ Sabay។
អតីត Freshie girl ខាងលើក៏បានរំលឹករឿងរ៉ាវមួយចំនួន ទាក់ទងក្នុងការថតខ្សែភាពយន្តលើកដំបូងរបស់នាងក្នុងរឿង "សុបិន្តស្នេហ៍យុវវ័យ" ពិតជាពិបាកខ្លាំងណាស់។ នាងបន្តថា សម្រាប់នាងក្នុងការសម្តែងទី១នាង មិនចេះនិយាយប៉ារ៉ូលលេង ទី២មិនចេះមើលកាម៉េរ៉ា និងប្រើប្រាស់ទឹកមុខ។ តែនៅក្នុងរឿងទី២ "ព្យុះជីវិតចិត្តអ្នកលេង" នេះនាងអាចសម្តែងបានល្អជាងមុន៕
អត្ថបទ៖ ឆុង ស៊ីណាន