សាហាវ​អស់​ទាស់ ហ៊ាន​លោត​​ចូល​ទឹក​សុទ្ធ​តែ​ត្រី​ឆ្លាម (វីដេអូ)

  • 2014-11-03 21:34:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​អូស្រ្ដាលី​ម្នាក់ បាន​បង្ក​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​លោត​ចូល​ទឹក​សមុទ្រ​ ​ទៅ​ឈរ​លើ​សាកសព​ត្រី​បាឡែន ដែល​​មាន​ត្រី​ឆ្លាម​កំណាច​​ជា​ច្រើន​ក្បាល​នៅ​ជុំវិញ​នោះ។

 

Harrison ​នៅ​លើសាកសព​ត្រី​បាឡែន

 

នៅ​ក្នុង​វីដេអូ​ខាង​ក្រោម ប្រិយមិត្ត​នឹង​ឃើញ​បុរស​ដែល​មាន​ឈ្មោះ​ថា Harrison Williams នោះ​ លោត​ចេញ​ពី​ទូក​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ​ រួច​តោង​ឡើង​លើ​សាកសព​ត្រី​បាឡែន​ដ៏​ធំ​មួយ​ដែល​កំពុង​អណ្ដែត​ទឹក។​ អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​ ​គឺ​សាកសព​ត្រី​បាឡែន​នោះ ជា​ចំណី​របស់​ត្រី​ឆ្លាម​ជា​ច្រើន​ក្បាល​ដែល​កំពុង​ហែល​ជុំវិញ​នោះ។

 

​មុន​ការ​ធ្វើ​សកម្មភាព​ដែល​គ្មាន​អ្នក​ណា​ស្មាន​ដល់​នេះ Harrison កំពុង​ជិះ​ទូក​លេង​ជាមួយ​មិត្ត​ភក្ដិ​មួយ​ក្រុម ហើយ​មិត្តភក្តិ​ទាំង​នោះ​បាន​និយាយ​ថា​ វា​នឹង​អស្ចារ្យ​បើ​បាន​ឡើង​ទៅ​ជិះ​លើ​សាកសព​ត្រី​បាឡែន។ ក្រោយ​ឮ​បែប​នោះ រូប​គេ​បាន​លោត​ចូល​តែ​ម្ដង ដោយ​មិន​ញញើត​វត្តមាន​ត្រីឆ្លាម​នៅ​ទី​នោះ​សោះឡើយ។

 

យ៉ាង​ណា​ក្ដី បុរស​វ័យ​២៦ឆ្នាំ ដែល​ត្រូវ​​បាន​គេ​ហៅ​ថា​មនុស្ស​ឆ្កួត​នោះ មិន​បាន​ក្លាយ​ជា​ចំណី​ត្រី​ឆ្លាម​​ទាំង​នោះ​ឡើយ ដោយ​គេ​អាច​តោង​ឡើង​សាកសព​ត្រី​បាឡែន​បាន​លឿន ហើយ​ត្រូវ​បាន​គេ​ទាញ​ឲ្យ​ឡើង​លើ​ទូក​វិញ។ ក្រុម​អ្នក​ជំនាញ​ខាង​ជលផល​​​បាន​​ឲ្យ​ដឹង​ថា​ មាន​ត្រី​ឆ្លាម​ Tiger ជា​ច្រើន​ក្បាល និង​ត្រី​ឆ្លាម​ស​ (white shark) ប្រវែង​៥ម៉ែត្រ​១ក្បាល កំពុង​នៅ​ចោម​រោម​ស៊ី​សាកសព​នោះ។

 

វីដេអូ​នេះ ត្រូវ​ថត​បាន​ដោយ​ឧទ្ធម្ភាគចក្រ​របស់​សារព័ត៌មាន Seven News កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។ ​​

 

http://youtu.be/fmFboLb_f2E

 

ដោយ៖ សុខ សុវត្ថិ ប្រភព៖ mashable

អត្ថបទថ្មី